សាហាវ!!! មង្គលការដ៍សម្បើមផ្អើលគេផ្អើលឯង ដោយសារតែកូនក្រមុំពាក់មាសស្រោចខ្លួនស្ទើរបាក់ ក ស្លាប់ រីឯឡានវិញមិនបាច់និយាយ(មានរូបភាពជាច្រើន)

វៀតណាម៖ ពិតជាភ្ញាក់ផ្អើលជាមួយនឹងការស៊ែរតៗគ្នា ពេញបណ្តាញសង្គម ក្រោយបានឃើញពិធីមង្គលការដ៏កក្រើកមួយ ក្នុងប្រទេសវៀតណាម នៅក្នុងកម្មវិធីដ៏អធិកអធមមួយនេះ បានធ្វើឡើងនៅក្នុងផ្ទះដ៏ស្រស់ស្អាត អមជាមួយនឹងឈេីដ៏ប្រណីត ការរៀបចំយ៉ាងគួរឲ្យចង់គយគន់ ជាមួយនឹងម្ហូបអាហារ ស្រាដាក់ឲ្យភ្ញៀវយ៉ាងថ្លៃៗ មិនត្រឹមតែប៉ុណ្ណោះ កូនក្រមុំកម្លោះក៏បានធ្វើខ្លួនយ៉ាងស្រស់សង្ហាសាកសមគ្នាបំផុត។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ កូនក្រមុំក៏បានទទួលនូវខ្សែ.កមាសដ៏មានតម្លៃ ពាក់យ៉ាងស្រោចខ្លួន ដែលជាកាដូរបស់ឪពុកក្មេកនាងជូនជាពិសេស នៅក្នុងថ្ងៃដ៏ល្អមួយនេះ។ លើសពីនេះទៅទៀត ក៏មានការដង្ហែរ ជាមួយនឹងរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងដូចជា Rolls-Royce Phantom Benley និងរថយន្តថ្លៃៗជាច្រើនទៀត ដង្ហែរចូលកម្មវិធី មើលទៅពិតជាអស្ចារ្យតែម្តង។គួរឲ្យដឹងផងដែរថា កូនកម្លោះក្រមុំមួយគូនេះ សុទ្ធតែកំពូលអ្នកមានខ្លាំងដូចគ្នា ចំណែកឯអ្នកចូលរួមសុទ្ធតែលំដាប់ៗ ដែលបានជូនកាដូសុទ្ធតែថ្លៃៗតម្លៃរាប់ម៉ឺនដុល្លារឯណោះ។ ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាស៊ែរតៗគ្នាព្រោងព្រាតតែម្តង៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: