ស្រស់ស្អាតណាស់!!!គយគន់ Aum Patchrapa បង្ហាញរាង និងក្រវិលគ្រាប់ពេជ្រធំៗកណ្តាលហ្វូងអ្នកគាំទ្រ

ប្រទេសថៃ៖ កាលពីពេលប៉ុន្មានថ្ងៃមុន តារាសម្តែងស្រីលំដាប់កំពូល Aum Patchrapa ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី Win Cosmetics ក្នុងនាមជាតារាកិត្តិយសស្រីមួយរូប។ នៅក្នុងកម្មវិធីមានការចូលរួមពីសំណាក់សិល្បៈករប្រុសស្រីជាច្រើននាក់។នៅក្នុងឱកាសនោះ កញ្ញា Aum Patchrapa បានបង្ហាញឲ្យឃើញពីការស្លៀកពាក់រ៉ូប ពណ៌ផ្កាឈូកវែងអត់ដៃ ព្រមជាមួយនឹងគ្រឿងអលង្ការដែលមានតម្លៃថ្លៃៗដូចជា ក្រវិល អមជាមួយគ្រាប់ពេជ្រធំៗ ព័ទ្ធជុំវិញជាច្រើនគ្រាប់ ផងដែរ។

ការតុបតែងខ្លួននេះ វាក៏កាន់តែបញ្ជាក់ឲ្យឃើញពីសម្រស់ និងដងខ្លួនយ៉ាងទាក់ទាញរបស់កញ្ញា នាពេលនោះផងដែរ ព្រោះថ្វីបើសព្វថ្ងៃមានអាយុជិត ៤០ឆ្នាំជាង ទៅហើយក្តី រូបសម្រស់នៅតែជាទីគួរឲ្យចង់គយគន់ ទៅកាន់សំណាក់មហាជនគ្រប់ៗគ្នាដដែល៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: