ស្រស់ស្អាតណាស់!!! យូ ប៊ីន មិនត្រឹមតែស្អាតទេ ថែមទាំងហ៊ានបរិច្ចាកប្រាក់ពីការសម្តែង៣០ភាគរយទៅជួយពេទ្យគន្ធបុប្ផារហូតដល់….

យូ ប៊ីន មិនត្រឹមតែស្អាតទេ នៅមានទឹកចិត្តល្អទៀត តើមានតារាប៉ុន្មាននាក់ដូច យូប៊ីន យកប្រាក់៣០% នៃការសម្តែងមកជូនមន្ទីរពេទ្យគន្ធបុប្ផា ជារៀងរហូត។ កញ្ញាយូប៊ីន ដែលជាតារាសម្តែងមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត នឹងកំពុងតែល្បីនៅលើបណ្តាស្ថានីយ៍ទូរទស្សន៍ជាច្រើននោះ បានធ្វើរឿងមួយគួរអោយភ្ញាក់ផ្អើលដល់មហាជនគ្រប់រូប។ ដោយកញ្ញាបាន បរិច្ចាកប្រាក់ពីការសម្ដែង៣០%

ទៅជួយក្មេងៗដែលរងគ្រោះនៅមន្ទីពេទ្យគន្ធបុប្ផា ជារៀងរហូតទៅ។ដោយក្នុងនោះ យូប៊ីន បានសរសេរសាររៀបរាប់ថាៈ “គោរពលាវិញ្ញាណក្ខន្ធវីរៈបុរសនៃកុមារកម្ពុជាជាលើកចុងក្រោយ ព្រមទាំងនាំយកនូវថវិកាបន្តិចបន្តួចដែលនាងខ្ញុំបានដក 30%នៃចំណែកកាងារដែលនាងខ្ញុំទើបតែទទួលបានដើម្បីបរិច្ចាគដល់ខាងមន្ទីពេទ្យដើម្បីបន្តសង្រ្គោះកុមារកម្ពុជាជាបន្តទៀត។ ហើយចាប់ពីពេលនេះទៅនាងខ្ញុំ សុីន យូបុិន សន្យាថានឹងធ្វើការបរិច្ចាគ 30%នៃតម្លៃការងារនូវគ្រប់កាងារទាំងអស់របស់នាងខ្ញុំជូនដល់ គន្ធបុប្ផា

ហើយទឹកប្រាក់ទាំងអស់នាងខ្ញុំនឹងធ្វើការប្រគល់ជូនជារៀងរាល់ចុងឆ្នាំម្តង។ នេះជាការចូលរួមចំណែកដ៏តូចមួយក្នុងការបំពេញបំណងប្រាថ្នារបស់លោកDr. បន្តដែលលោកប្រាប់ថា«លោកចង់សង្គ្រោះកុមារកម្ពុជាដោយស្មោះអស់ពីចិត្ត» R.I.P. Dr” ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: