ស្រស់ស្អាតណាស់!!! Nattapol បានសង្សារសម្រស់ស្រស់ស្អាត មុខមាត់គួរអោយស្រលាញ់ មិនធម្មតា….

ប្រទេសថៃ៖ ប្រិយមិត្ត ដែលតែងតែធ្វើការតាមដាន រាល់រឿងភាគថៃ ប្រាកដជាបានស្គាល់នូវតារាសម្តែងប្រុសថៃមុខមាត់ស្រស់សង្ហា លោក Nattaphol ដែលទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ក្រោយបានសម្តែងរឿងមួយ ដើរតួជាបងប្រុសរបស់ ប្អូនស្រី Inter Rungrada។ដោយសារតែសមត្ថភាពសម្តែងដ៏ល្អ ធ្វើឲ្យប្រជាប្រិយភាពរបស់តារាប្រុសរូបនេះកាន់តែកើនឡើងជាលំដាប់ ក៏ប៉ុន្តែអ្វីដែលមហាជនបានចាប់អារម្មណ៍ខ្លាំងជាងនេះនោះគឺ តារាប្រុសរូបនេះ មិនមែននៅលីវទេ តែពេលនេះលោកកំពុងតែទាក់ទងនឹងនារីម្នាក់ មានរូបឆោមយ៉ាងស្រស់ស្អាត។

មិនត្រឹមតែប៉ុណ្ណោះមុខមាត់ ក៏ដូចជារូបរាងរបស់គូស្នេហ៍របស់តារារូបនេះ ពិតជាស្រស់ស្អាតខ្លាំង មិនចាញ់តារាល្បីៗប៉ុន្មានទេ។ លើសពីនេះ ជារឿយៗលោក និងគូស្នេហ៍តែងតែបង្ហាញ ភាពផ្អែមល្ហែមជាមួយគ្នា នៅលើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រនាំគ្នាច្រណែនគ្រប់គ្នា។ក្រោយពីបានឃញរូបសម្រស់ ក៏ដូចជាសុភមង្គលរបស់តារារូបនេះ និងគូស្នេហ៍ ក៏បានមហាជនជាច្រើននាំគ្នាសរសើរដល់លោកគ្រប់គ្នា ដែលមានគូស្នេហ៍ដែលមានរូបសម្រស់ ស្រស់ស្អាតបែបនេះ ថែមទាំងចេះយល់ចិត្ត និងស្រលាញ់គ្នាខ្លាំងបែបនេះ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: