ពិតជាស្រស់ស្អាតណាស់!!! ឪក សុគន្ធកញ្ញា ថតរំលេចសម្រស់ជាមួយនឹងសំណង់ប្រាសាទកោះកែវ

តារាចម្រៀងលំដាប់កំពូលផ្នែកនារី ឱក សុគន្ធកញ្ញា បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍លើរូបនាងយ៉ាងខ្លាំង បន្ទាប់ពីនាងបានថតរំលេចរូបសម្រស់ យ៉ាងស្រស់ស្អាត នៅទីតាំងប្រាង្គប្រាសាទខ្មែរមួយកន្លែងឈ្មោះ កោះកែរ ។តារាចម្រៀង ឱក សុគន្ធកញ្ញា បានថតរូបជាច្រើនសន្លឹកនៅប្រាង្គប្រាសាទកោះកែរ និង បានបង្ហោះចូលក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ហើយតាមរយៈរូបថតទាំងនោះដែរ បានធ្វើឱ្យតារាចម្រៀងស្រីរូបនេះទទួលបានការចាប់អារម្មណ៍ខ្ពស់លើរូបសម្រស់យ៉ាងខ្លាំង ប៉ុន្តែអ្វីដែលពិសេស និង ជាការទាក់ទាញខ្លាំងជាងនោះ គឺភាពស្រស់ស្អាតនៃប្រាង្គប្រាសាទកោះកែររបស់ខ្មែរ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារតែម្តង ។

មានការនិយាយបែបចំអន់លេងថា តារាចម្រៀង ឱក សុគន្ធកញ្ញា ស្រស់ស្អាតមធ្យមទេ តែងំត្រង់សម្រស់នៃសំណង់បុរាណប្រាង្គប្រាសាទកោះកែរ ដែលមើលទៅបានលេចចេញជាផ្ទាំងទស្សនីយភាពមួយគួរឱ្យចង់គយគន់មិនចេះជិនណាយ ។ មានការនិយាយទៀតដែរថា ការថតរូបបែបនេះរបស់តារាស្រី ឱក សុគន្ធកញ្ញា គឺជាការចូលរួមផ្សព្វផ្សាយមួយសម្រាប់ប្រទេសកម្ពុជា ពីទីតាំងប្រវត្តិសាស្ត្រ និង សំណង់ស្ថាបត្យកម្មប្រាសាទកោះកែរផងដែរ ។យ៉ាងណាមិញនាខណៈនេះ សូមប្រិយមិត្តអ្នកគាំទ្រអញ្ជើញទស្សនាការថតបង្ហាញខ្លួនរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដោយភ្ជាប់ជាមួយភាពស្រស់ត្រកាលនៃសំណង់ប្រាង្គប្រាសាទកោះកែរ នៅលើទឹកដីខេត្តព្រះវិហារទាំងអស់គ្នា ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: