សាហាវជាបីសាចទៅទៀត!!! ម្តាយនិងកូនពីរនាក់បានល្បួងនារីម្នាក់មកធ្វើការផ្ទះអោយខ្លួនរួចប្រើល្បិច……

កណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ សហការជាមួយនគរបាលស្រុកលើកដែក ចាប់វាយខ្នោះជនសង្ស័យពីរនាក់ ម្តាកនិងកូន ដែលបានល្បួងនារីម្នាក់ ឲ្យទៅធ្វើការនៅផ្ទះខ្លួនរួចប្រើល្បិចហៅភ្ញៀវមករួមភេទជាបន្តបន្ទាប់។ ដែលហេតុការណ៍បានកើតឡើងនៅចំណុច ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង០០នាទី ។ជនសង្ស័យមានឈ្មោះថា ទី១ឈ្មោះ អួន សារ៉ន ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូទាយ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក និងទី២ឈ្មោះ ឡេង សាវន ភេទស្រី អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ តុការ មានទីលំនៅជាមួយគ្នា ។ រីឯជនរងគ្រោះមានឈ្មោះថា នូ ស្រីរ័ត្ន អាយុ២៨ឆ្នាំ ។

ជនសង្ស័យបានដែលមានឈ្មោះថា អួន សារ៉ន បានជិះឡានតាក់ស៊ីមកស្រុកកឿនស្វាយ ហើយទស្សន៍ទាយឲ្យជនរងគ្រោះថា ចុងខែបី ដើមខែបួននេះ មានគ្រោះថ្នាក់ដល់ខ្លួន បើចង់ផុតពីគ្រោះនោះ ត្រូវគេចខ្លួនចេញពីផ្ទះសិនទៅ បើចង់ធ្វើការងារ ខ្លួនទុកលេខទូរសព្ទ័០៩៦៧៦២០៨៤៤ និង០៩៧៥០១៥២៧៩ ដើម្បីឲ្យទាក់ទងទៅខ្លួន ។ក្រោយពីទស្សន៍ទាយរួចជនសង្ស័យក៏បានត្រឡប់ទៅផ្ទះវិញ។ លុះដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅជិះឡានឈ្នួលទៅស្នាក់នៅផ្ទះរបស់ជនសង្ស័យ។ នៅក្នុងដដែលនោះដែរ កូនស្រីជនសង្ស័យបានទូរសព្ទ័ហៅមនុស្សប្រុសម្នាក់ឲ្យមកដេកជាមួយជនរងគ្រោះ ហើយមនុស្សមា្នក់នោះបានឲ្យប្រាក់ទៅជនរងគ្រោះចំនួន៥០.០០០៛ ថ្លៃរួមភេទ រួចចេញទៅបាត់។សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង០៦ និង៣០នាទី ឈ្មោះ អួន សារ៉ន បាននារីរងគ្រោះជិះឡានឈ្នួល ទៅដេករួមភេទជាមួយតាចាស់ម្នាក់ នៅផ្ទះសំណាក់ផ្លូវបំបែករង្វង់មូលគោដេកបី ទីរួមខេត្តស្វាយរៀង។

ប៉ុន្តែពេលនោះតាចាស់នោះបានសួរថា ៖ អ្ហែងធ្លាប់រកស៊ីអញ្ចឹងអត់ ជនរងគ្រោះបានឆ្លើយថា ៖ខ្ញុំមិនធ្លាប់រកស៊ីអញ្ចឹងទេ រួចតាចាស់នោះមិនដេកជាមួយជនរងគ្រោះឡើយ ហើយបានឲ្យប្រាក់ចំនួន១០០.០០០៛ទៅជនរងគ្រោះដើម្បីត្រលប់ទៅផ្ទះវិញ ។ ពេលនោះជនរងគ្រោះបានឲ្យលុយចំនួនពីរម៉ីនរៀល ទៅឈ្មោះ អួន សារ៉ន រួចក៍នាំជនរងគ្រោះជិះឡានឈ្នួលត្រលប់មកផ្ទះខ្លួនវិញ ។

សមត្ថកិច្ចបានបន្តទៀតថា ដោយសារតែជនសង្ស័យមិនប្រាក់សម្រាប់បង់ឲ្យអង្គការ ទើបជនសង្ស័យនិយាយជាមួយជនរងគ្រោះថា ថ្ងៃនេះគ្មានលុយបង់ការឲ្យអង្គការទេ អញរកម៉ូយឲ្យដេកជាមួយ ដើម្បីយកលុយបង់អង្គការ ។ ពេលនោះជនរងគ្រោះបាននិយាយជាមួយបងជីដូនមួយ ឲ្យជួយនាងចេញពីផ្ទះជនសង្ស័យ។ ក្រោយពីបានចេញពីផ្ទះជនសង្ស័យហើយ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនតែម្តង។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: