ប្រសើរណាស់!!! ជំនួសមុខអោយក្រុមហ៊ុនជប៉ុន កញ្ញា មាន សូនីតា បាននាំយកថវិការ ជូនដល់គ្រួសារជនរងគ្រោះចំនួន….

ភ្នំពេញ៖ កាលពីថ្មីៗនេះ មានករណីឃាតកម្មដ៏សាហាវមួយ ដោយបុរសជនជាតិជប៉ុនពីរនាក់ បានចាប់អារកបុរសជនជាតិខ្មែរម្នាក់ ដែលជាអ្នករត់តាក់ស៊ីយ៉ាងព្រៃផ្សៃនោះ។ក្រោយពីបានធ្វើអត្តឃាតរួច ជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនផងដែរ។ យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន គាត់មានការមិនពេញចិត្តចំពោះទង្វើរដ៏ព្រៃផ្សៃនេះ។

ពាក់ព័ន្ធនឹងករណីនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា មាន សូនីតា បានបង្ហោះសារថា “ដំណឹងរន្ធត់មួយ ដែលពាក់ពន្ធ័រឿងជនជាតិជប៉ុនប្លន់សម្លាប់… នេះគឺជាដំណឹងមួយយ៉ាងសោកស្តាយជាទីបំផុតធ្វើឲ្យជនជាតិជប៉ុនទទួលយកពុំបានដូចគ្នា ឥឡូវដៃគូរសហការរបស់ខ្ញុំ ជនជាតិជប៉ុន នៅឯប្រទេសជប៉ុន។នាងខ្ញុំ មានសូនីតា នឹងជំនួសមុខក្រុមហ៊ុន ជប៉ុនដែលបានសហការជាមួយ បានជូនថវិកាបន្តិចបន្ទួចចំនួន ១០០០ដុល្លារ ដើម្បីចូលរួមរំលែកទុក្ខដល់ ក្រុមគ្រួសារជនរងគ្រោះ យ៉ាងភាពក្រៀមក្រំបំផុតRIP។ សូមអ្នកទាំងអស់គ្នាជួយស៊ែរបន្តផងព្រោះខ្ញុំក៏មិនដឹងទាក់ទងទៅគ្រួសាររបស់គាត់យ៉ាងម៉េចដែរ ពីខ្ញុំ មានសូនីតា ដោយក្តីគោរព”។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: