អាសូរណាស់!!! តើអ្នកណាយល់អារម្មណ៍មួយនេះ? ទោះប្រពន្ធ នាយហុងដា ស្លាប់ចោល ច្រើនឆ្នាំ លោកនៅបង្ហាញ ក្តីស្រលាញ់ជានិច្ច(មានរូបភាពជាច្រើន)

អាសូរណាស់!!! តើអ្នកណាយល់អារម្មណ៍មួយនេះ? ទោះប្រពន្ធ នាយហុងដា ស្លាប់ចោល ច្រើនឆ្នាំ លោកនៅបង្ហាញ ក្តីស្រលាញ់ជានិច្ច(មានរូបភាពជាច្រើន)ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនពិតជាដឹងហើយថា មកទល់នឹងពេលនេះតារាកំប្លែងប្រុសនាយហុងដា នៅតែមិនទាន់ដាច់ចិត្តជាមួយនឹងភរិយាដែលបានចែកឋានទៅអស់ពេលជាច្រើនឆ្នាំ ចោលខ្លួន និងកូនស្រីជាទីស្រលាញ់។

ទោះបីជាភរិយាមិននៅជិតអស់ពេលជាច្រើនឆ្នាំមកនេះយ៉ាងណាក្តី ក៏ប៉ុន្តែលោកនៅតែបង្ហាញនូវការចងចាំ និងក្តីនឹករលឹកចំពោះភរិយាជានិច្ច នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងការបង្ហោះនូវរូបភាពដ៏មានក្តីសុខរបស់ខ្លួន និងភរិយាកាលនៅរស់។ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកក៏បានធ្វើការបង្ហោះរូបភាពមួយសន្លឹក ពោរពេញដោយសា្នមញញឹម ជាមួយនឹងសារដ៏មានអត្ថន័យថា៖«ស្នាមញញឹមដែលមិនប្រែប្រួល»។តាមរយៈសារ និងរូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួល នៅក្នុងចិត្តខ្លាំង ព្រោះមើលទៅហាក់ដូចជានៅស្រស់ៗ ភរិយារបស់លោកមិនទាន់បាត់បង់ជីវិតយ៉ាងដូច្នោះ ដោយសារតែលោកនៅតែបង្ហាញរូបភាពបែបនេះ ដោយក្តីនឹកជានិច្ច នៅលើបណ្តាញសង្គម៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: