ញាក់សាច់!!! ធ្លាប់តែឃើញ ប្រុសស្អាតសក់វែង នៅលើអ៊ីនធើណែត ដល់ពេលសូនីតា បានជួបផ្ទាល់នៅក្រៅ សង្ហាខ្លាំង (មានរូបភាពជាច្រើន)

ញាក់សាច់!!! ធ្លាប់តែឃើញ ប្រុសស្អាតសក់វែង នៅលើអ៊ីនធើណែត ដល់ពេលសូនីតា បានជួបផ្ទាល់នៅក្រៅ សង្ហាខ្លាំង (មានរូបភាពជាច្រើន)សិង្ហបុរី៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងស្រីរូបស្រស់រាជនីក្រម៉ា កញ្ញា មាន សូនីតា បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្ត មានការភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងតារាប្រុសក្រៅស្រុកមួយរូប។ជាមួយគ្នានេះផងដែរ តារាប្រុសក្រៅស្រុកជនជាតិ មីយ៉ាន់ម៉ា រូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែននៅលើបណ្ដាញសង្គម ដោយរូបរាងរបស់លោក ធ្វើឲ្យនារីៗលង់ស្នេហ៍ទៅលើខ្លួនមិនតិចនោះទេ ។

ក្នុងនោះផងដែរ កញ្ញា មាន សូនីតា ក៏បានឲ្យដឹងថាខ្លួន ត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធីមួយនៅក្នុងសិង្ហបុរី ព្រមទាំងបានជួបលោក Paing Takhon ដែលខ្លួនបានលួចស្រលាញ់ជាយូរណាស់មកហើយ។គួរឲ្យដឹងផងដែរ លោក Paing Takhon ដែលជាតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពក្នុងប្រទេស មីយ៉ាន់ម៉ា នោះ មើលទៅពិតជាសង្ហាខ្លាំង មិនចាញ់រូបភាពដែលខ្លួន បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តារក្រាមនោះទេ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: