បែកធ្លាយឈ្មោះពិតរបស់ ស្រីស្អាតទាំងបីនាក់បងប្អូន ដេនី ក្វាន ពិរោះៗណាស់

បងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសបុកប្រាកដជាបានជ្រាបហេីយស្រីស្អាត៣នាក់បងប្អូន មានឈ្មោះ ចោម ច័ន្ទ ចោម ខ្វាន់ និង ដេនី ខ្វាន់ នឹងកំពុងធ្វេីអោយមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកទាំងបី តែងតែធ្វើទង្វើសប្បុរធម័ និងប្រើប្រាស់ជីវិតដ៏សំបូរបែប ។ជាមួយគ្នានេះផងដែរ ក្រោយពីផ្ទុះរឿងអាស្រូវ ដ៏ក្ដៅជាមួយការលក់កាបូបក្លែងក្លាយនោះ នាពេលថ្មីៗនេះមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានទម្លាយនូវរឿងរ៉ាវជីវិតឯកជន របស់អ្នកទាំងបីកាន់តែច្រើនឡើង ។

គេចាំបានថា កាលពីឆ្នាំ ២០១៨ យោងតាមប្រភពព័ត៌មានក្នុងស្រុកមួយ អ្នកនាង ចោម ច័ន្ទ បានបកស្រាយពីឈ្មោះពិត របស់បងប្អូនស្រីទាំងបីរបស់អ្នកនាងថា តាមពិតឈ្មោះក្នុងបញ្ជីជាតិរបស់អ្នកទាំងបីមិនមែនជាឈ្មោះ ចោម ច័ន្ទ ចោម ខ្វាន់ និង ដេនី ខ្វាន់ នេះទេ៕បងប្អូនទាំង៣នាក់នេះគឺមានឈ្មោះ ចោម ច័ន្ទ មានឈ្មោះពិត (ជួន សាអែម) រីឯ ចោម ក្វាន់ មានឈ្មោះពិត (ជួន ចំរើន) និង ដេនី ក្វាន់ ឈ្មោះ (ជួន កាប៉ាន់) ។គ្រានោះ អ្នកនាងក៏បានទម្លាយមូលហេតុដែលប្ដូរឈ្មោះថ្មីនេះថា ដោយសារតែឈ្មោះ ចោម ច័ន្ទ ចោម ក្វាន់ និង ដេនី ក្វាន់ ជាឈ្មោះហុងស៊ុយ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: