ក្តៅៗ!!! អនាគតហាងលក់ចាប់ហួយតាមផ្ទះ និង mini mart អាចនឹងត្រូវបិទទ្វារឆាប់ៗ ព្រោះតែ…

ក្តៅៗ!!! អនាគតហាងលក់ចាប់ហួយតាមផ្ទះ និង mini mart អាចនឹងត្រូវបិទទ្វារឆាប់ៗ ព្រោះតែ…លោក ធួន ស៊ីណាន អគ្គនាយកមជ្ឈមណ្ឌលពាណិជ្ជកម្ម B2B Park បានលើកឡើងថា នៅថ្ងៃអនាគតផ្សារទំនើបនឹងរីកដុះដាលខ្លះ នៅក្នុងប្រទេសកម្ពុជា ហើយផ្សារធម្មតា និងតូបលក់ចាប់ហួយតាមផ្ទះ នឹងបាត់បន្តិចម្តងៗ។លោកបានអះអាងថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនកម្ពុជាមានការយល់ដឹង កាន់តែច្រើនឡើងៗ ពិសេសតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដែលបានជួយជំរុញ និងបង្កើនកម្រិតយល់ដឹងដល់ប្រជាជនកម្ពុជា ដោយក្នុងនោះប្រជាពលរដ្ឋយល់ដឹងពីបញ្ហាសុខភាពច្រើន។

កាលណាប្រជាពរដ្ឋយល់ដឹងច្រើន អំពីបញ្ហាសុខភាព ដូច្នេះពួកគាត់ច្បាស់ជាគិតគូរ ពីកត្តាប្រចាំថ្ងៃរបស់ពួកគាត់។លោកបានបន្ដថា ជាក់ស្ដែងដូចជាការទិញទំនិញលើទីផ្សារទំនើប និងការទិញទំនិញលើផ្សារធម្មតា គឺមិនដូចគ្នានោះឡើយ ប្រជាពលរដ្ឋមួយចំនួនគិតលើតម្លៃជាធំ ដោយពួកគាត់គិតថា ការទិញលើតាមផ្សារទំនើបតម្លៃទំនិញថ្លៃ ប៉ុន្ដែពួកគាត់មិនបានដឹងឡើយថា ទំនិញដែលចូលផ្សារធម្មតា តើមានការត្រួតពិនិត្យច្បាស់លាស់ឬអត់? ប៉ុន្ដែបើពួកគាត់ទិញទំនិញក្នុងផ្សារទំនើបវិញ មានការត្រួតពិនិត្យត្រឹមត្រូវតាមស្ដង់ដារ ចំណែកឯតម្លៃវិញមិនអាចខុសគ្នាពីផ្សារធម្មតារហូតដល់៧០ភាគរយនោះឡើយ។លោកបានបញ្ជាក់ថា «សម្រាប់ប្រជាពលរដ្ឋកម្ពុជា ខ្ញុំជឿជាក់ថាថ្ងៃណាមួយផ្សារធម្មតា នឹងត្រូវបិទទ្វារបន្ដិចម្ដងៗ ទៅតាមរយៈនៃការយល់ដឹងរបស់ប្រជាពលរដ្ឋ ព្រោះទីក្រុង ត្រូវការសោភ័ណភាពល្អ, ទីក្រុងត្រូវការអនាម័យល្អ, ទីក្រុងត្រូវការសុវត្ថិភាពចម្បងជាដើម។

ចំណែកឯផ្សារធម្មតាវិញខ្ញុំសង្កេតឃើញថា ខ្វះការគ្រប់គ្រង គ្រប់គ្រងមិនបានគ្រប់ចំណុចនោះឡើយ ដែលទាំងនេះនឹងបង្កហានីភ័យ មិនត្រឹមតែសុខភាពប៉ុណ្ណោះទេ តែអាចបង្កហានីភ័យដល់សេដ្ឋកិច្ចទៀតផង»។លោក ធួន ស៊ីណាន បានបន្ដថា «ប្រជាពលរដ្ឋកម្ពុជាមានលទ្ធភាព ក្នុងការទិញទំនិញក្នុងផ្សារទំនើប ប៉ុន្ដែពួកគាត់មិនទាន់មានការសម្រេចចិត្តត្រឹមត្រូវមួយឡើយ ដោយសារតែនៅសម្លឹងឃើញថា ទំនិញដែលមានតម្លៃធូរថ្លៃនៅខាងក្រៅ ជាជម្រើសរបស់ពួកគាត់ ប៉ុន្ដែទៅថ្ងៃខាងមុខពួកគាត់នឹងផ្លាស់ប្ដូរដោយឯកឯង ប្រសិនបើបច្ចេកវិទ្យា នៅតែមានការរីកចម្រើនដូចសព្វថ្ងៃ ដំណើរមួយនេះត្រឡប់មករកផ្សារ ដែលមានការត្រួតពិនិត្យត្រឹមត្រូវវិញជាក់ជាពុំខាន»៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: