ចិនទៀតហើយ!!! ចិនចរិកថោកបើកឡាន RANGE ROVERគៀម៉ូតូស្ត្រីអ្នកលក់ទឹកសណ្តែកបណ្តាលអោយដួលរងការខូចខាតយ៉ាងដំណំតែម្តង ចុងក្រោយ….

ចិនទៀតហើយ!!! ចិនចរិកថោកបើកឡាន RANGE ROVERគៀម៉ូតូស្ត្រីអ្នកលក់ទឹកសណ្តែកបណ្តាលអោយដួលរងការខូចខាតយ៉ាងដំណំតែម្តង ចុងក្រោយ….ភ្នំពេញ៖ រថយន្តRANGE ROVERមួយគ្រឿង បើកបរដោយជនជាតិចិនបានបើកគៀម៉ូតូស្ត្រីអ្នកលក់ទឹកសណ្តែកបណ្តាលអោយដួលរងការខូចខាតយ៉ាងដំណំតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារព័ត៍មានTVFBអោយដឹងថា មុនពេលកើតហេតុគឺម៉ូតូស្ត្រីអ្នកលក់ទឹកសណ្តែកបានធ្វើដំណើរពីកើតមកលិចស្របទិសជាមួយរថយន្តRANGE ROVERដែលពាក់ស្លាកលេខភ្នំពេញ:2AB.0523 ស្រាប់តែមកដល់កន្លែងកើតហេតុរថយន្តRANGE ROVER បានបើកកៀម៉ូតូស្ត្រីអ្នកលក់ទឹកសណ្តែកនោះបណ្តាលអោយដួលនិងខ្ទាតដបទឹកសណ្តែកព្រមទាំងចានចារហួយរប៉ាត់រប៉ាយតែម្តង។ក្រោយកើតហេតុសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១បានចុះជួយសម្រួលចរាចរណ៍និងធ្វើការសម្របសម្រួលគ្នាដោយសងសំណង៥០ដូល្លារដើម្បីបញ្ចប់រឿងតែម្តង។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: