ពិតជាកក្រើក!!! យុទ្ធនាការអប់រំណែនាំ និង ផ្សព្វផ្សាយអំពីការទប់ស្កាត់ការបោះចោលសំរាម ឯអ្នកចូលរួមច្រើនកុះករ

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រាបច្បាស់ហើយ ក្រោយពេលមានក្រុមយុវជន សហការណ៌ សាលារាជធានីអំពីការប្រមូលសំរាមនិងការទុកដាក់សំរាមនោះផងដែរដោយការប្រមូលរួចចេះតែមានការកើនឡើងជាលំដាប់រហូត មានវិធានការការផាកពិន័យ ចំពោះ អ្នកចោលសំរាមផ្តេសផ្តាស់ ក្នុងគោលបំនងអោយទីក្រុងរបស់យើងស្អាតប្រកបដោយ ផាសុខភាព និងស្រស់បំព្រង បន្ថែមពីនេះទៅទៀត បើយោងតាមហ្វេសប៊ុកផេករបស់ “រដ្ឋបាលខណ្ឌចំការមន” បានឲ្យដឹងថា៖ “នៅថ្ងៃ សុក្រ ២រោច ខែ ផល្គុន ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ រដ្ឋបាលខណ្ឌចំការមន បានចុះធ្វេីយុទ្ធនាការអប់រំណែនាំ

និងផ្សព្វផ្សាយ អំពីការទប់ស្កាត់ការបោះចោលសំរាមតាមបណ្ដោយផ្លូវលេខ ១០៥ (ប្រឡាយបឹងត្របែក) និងជុំវិញតំបន់នេះ ស្ថិតនៅក្នុងសង្កាត់ បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់ទួលទំពូងទី១ សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញដឹកនាំដោយលោក ព្រុំ សំខាន់ អភិបាល នៃគណ:អភិបាលខណ្ឌចំការមន សហការជាមួយថ្នាកដឹកនាំខណ្ឌ មន្ត្រីរាជការ យុវជនស.ស.យ.កសង្កាត់ អធិការនគរបាលខណ្ឌចំការមន បញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន ក្រុមយុវជនសំរាម។”៕ក្នុងនោះមានមហាជនជាច្រើនបានចូលរួមប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: