សុំសរសើរនូវទឹកចិត្ត!!! ស្ថានទូត ជប៉ុន ប្រចាំកម្ពុជា បាននាំគ្នាអញ្ចើញមកគោរពវិញ្ញាណក្ខន្ធសពជនរងគ្រោះនិងបានចូលបច្ច័យបុណ្យចំនួនរហូតទៅដល់….

សៀមរាប៖ ក្រោយពីមានហេតុការណ៍ប្លន់ដ៏កក្រេីក ដែលជនសង្ស័យជនជាតិជប៉ុន ២រូប បានអារ.កសម្លាប់តៃកុងរថយន្តយ៉ាងសាហាវព្រៃផ្សៃ និងទម្លាក់ចោលកណ្តាលផ្លូវក្នុងខេត្តសៀមរាបរួចមក បានធ្វើឲ្យមហាជនខ្មែរទូទាំងប្រទេស មានការរន្ធត់តក់ស្លុតជាខ្លាំង ក្នុងនោះក៏មានជនជាតិជប៉ុនមួយចំនួន បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ និងមានភាពសោកស្ដាយចំពោះករណីនេះផងដែរ។ដោយឡែក នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមការងារស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បាននាំគ្នាអញ្ជើញមកគេហដ្ឋានគ្រួសារសព

នៅចំណុចក្រុមទី០៩ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដេីម្បីគោរពវិញ្ញាណក្ខន្ធ សពជនរងគ្រោះ និងបានចូលបច្ច័យបុណ្យ នូវទឹកប្រាក់មួយចំនួនផងដែរ។គួររំលឹកដែរថា ចំពោះហេតុការណ៍ប្លន់អារ.កដ៏សាហាវព្រៃផ្សៃខាងលេីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា ១៦និង៥៦នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ជញ្ជីងថ្លឹងរថយន្ត

ស្ថិតក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ជនរងគ្រោះដែលបានស្លាប់មានឈ្មោះថា ហ៊ឹម ចាន់ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ី ចំណែកឯរថយន្តវិញមានម៉ាក ហាយឡិនឌឺ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ-2AB 5218។ ចំពោះឯជនសង្ស័យជនជាតិជប៉ុន ២នាក់ ដែលធ្វេីសកម្មភាពប្លន់ និងអារ.កជនរងគ្រោះខាងលេី មានឈ្មោះថា ISHIDA REIMON ភេទប្រុស អាយុ២៤ ឆ្នាំ និងម្នាក់ទៀតឈ្មោះ NAKA KUKI RYUJI ភេទប្រុស អាយុ ២៤ឆ្នាំ ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: