សោកស្តាយ!!! ម្នាក់ទៀតហើយដោយសារតែជំងឺបាក់ទឹកចិត្តយុវជនម្នាក់ក៍បាមសំរេចចិត្ត…..

មួយរយៈពេលកន្លងមកនេះ គេសង្កេតឃើញថា មានករណីធ្វើអត្តឃាតសម្លាប់ខ្លួនជាច្រើន ផ្តើមឡេីងដោយសារតែជំងឺបាក់ទឹកចិត្ត (Depression) ។ អ្នកដែលមានជំងឺបាក់ទឹកចិត្តតែងតែមានអាការៈដូចជា មានភាពសោកសៅ ចាប់ផ្ដើមអស់សង្ឃឹម ឯកោ និងបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វី ដែលពួកគេធ្លាប់ចូលចិត្តកន្លងមក ។ដោយឡែក មួយករណីទៀតហើយ ដែលបុរសវ័យក្មេង រូបស្រស់សង្ហារម្នាក់ បានសម្រេចចិត្តធ្វេីអត្តឃាតសម្លាប់ខ្លួន ដោយការចង.ក ធ្វេីឲ្យបងប្អូនសាច់ញាតិ មិត្តភក្តិ ជាពិសេសឪពុកម្ដាយ ដែលជាអ្នកមានគុណ មានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ដែលមិនគួរណា កូនរបស់ពួកគាត់ បានគិតខ្លីបែបនេះសោះ។

ជាមួយគ្នានេះដែរ តាមរយៈគណនីហ្វេសបុកឈ្មោះ Sovan Lin ដែលត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះចង.កសម្លាប់ខ្លួនខាងលេី បានបង្ហោះនូវរូបភាព រំលឹកអនុស្សាវរីយ៍ អមជាមួយពាក្យពេចន៍រៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលថា៖ «យប់មិញ លីនឯងប្រាប់ខ្ញុំថា លីនឯង ទៅធ្វើការ ហេតុអ្វីធ្វើចឹង ហេតុអ្វីកុហក់ខ្ញុំថាទៅកន្លែងធ្វើការចឹងលីន ធ្វើចឹងធ្វើអី Rip ប្រាប់លីនឯងថា ត្រូវតែរឹងមាំ លីនឯងក៏ថា ខ្ញុំនឹងធ្វើឲ្យបាន ហេតុអ្វីធ្វើមិនបានហ្នឹង ទៅបានសុខចុះលីន មិត្តសម្លាញ់ Rip»។ ការគិតខ្លីបែបនេះ គ្មានបន្សល់អ្វី ក្រៅពីភាពសោកសង្រេង ក្រៀមក្រំ សម្រាប់មនុស្សដែលជាសាច់ញាតិនៅជុំវិញខ្លួនតែប៉ុណ្ណោះ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: