ម្តាយណាមិនស្រក់ទឹកភ្នែក!!! បើ នាយ ព្រែក បានប្រកាសក្តែងៗទៅកាន់យាយ យ៉យ បែបនេះ ធ្វើអោយមហាជន…

ភ្នំពេញ៖ អ្នកស្រី នួន សារី ហៅ យាយ យ៉យ ដែលជាតារាជើងចាស់មួយរូបមានឈ្មោះ បោះសំលេង ព្រមទាំងមានប្រជាប្រិយភាព យ៉ាងខ្លាំង ក្នុងវិស័យសិល្បៈ សម័យ បុរាណ សម្ដែង កំប្លែង អាយ៉ៃជាដើម។ យាយ យ៉យ ក៏មានកូនប្រុសពៅម្នាក់ទៀត នោះគឺ នាយព្រែក ដោយអ្នកស្រី ក៏បានបណ្ដុះបណ្ដាលកូនម្នាក់នេះ តាំងតែពីក្មេងឱ្យ ដើរតាមកន្លងវិថីសិល្បៈ ដូចគ្នាផងដែរ។ជាមួយគ្នានេះដែរ បុរសសង្ហារញញឹមស្រស់ នាង ព្រែក ក៏បានក្លាយទៅជា តារាដ៏មានប្រជាប្រិយភាពក្នុងវិស័យសិល្បៈក៏មិនចាញ់អ្នកម្ដាយនោះទេ

ដែលរូបលោកសព្វថ្ងៃគឺជា តារាសម្ដែង កំប្លែង និងពិធីករប៉ុស្ដិ៍ទូរទស្សន៏ទាំងស្ថិតនៅ វ័យក្មេង ដែលកំពុងទទួលបានការគាំទ្រ និងមានការចាប់អារម្មណ៍ ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានផងដែរ។ទទឹមនឹងនេះ នាយ ព្រែក ក៏តែងតែបង្ហាញពីទំហំនៃក្ដីស្រឡាញ់ និងដឹងគុណ ទៅកាន់អ្នកមានគុណជារឿយៗ នេះសបញ្ជាក់ពីចិត្ដកត្ដញ្ញូចំពោះអ្នកមានគុណ ដែលបានធ្វើអោយមហាជនកោតសរសើរដ៏រូបលោកយ៉ាងខ្លាំង។ គួរយ៉ាងណាថ្មីៗ នាយ ព្រែក បានបង្ហាញរូបថតឱបថើប ម្ដាយតាំងតែពីខ្លួននៅកុមារភាព និងពេលបច្ចុប្បន្ននេះ។អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ

បុរសសង្ហាររូបនេះថែមទាំងបានភ្ជាប់នូវ ពាក្យពេជន៏មួយឃ្លា ដែលអ្នក ម្ដាយគ្រប់រូប ប្រាថ្នាចង់ឮពីកូនៗ ដោយនាយ ព្រែកសរសេររៀបរាប់ថា៖”ស្នាមថើបរបស់កូន ចំពោះម៉ែ ២០ឆ្នាំមុន និង បច្នុប្បន្នពិតជាខុសគ្នាឆ្ងាយណាស់តែស្ថិតក្នុង អត្ថន័យតែមួយ គឺ (កូន ស្រឡាញ់ ម៉ែ ខ្លាំង បំផុត)”។ត្រឹមតែពាក្យពេជន៏យមួយឃ្លានេះ បានធ្វើអោយ បុរសញញឹមស្រស់នាយ ព្រែក ទទួលបាននូវការ កោតសរសើរថា ជាកូនកតញ្ញូ និងគោរពទៅដោយដំបូន្មាន ពីសំណាក់អ្នកជិតខាង និងពាក្យសរសើរគ្រប់មាត់មិនថាអ្នកស្ថិតក្នុង ចង្កោមសិល្បៈដូចគ្នា ក៏ដូចជាមហាជន អ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេស ប៊ុកផងដែរ។

ដោយឡែកគេនៅចាំបានថា អ្នកស្រី នួន សារី ហៅ យាយ យ៉យ ធ្លាប់បង្ហើបប្រាប់ក្នុងកិច្ចសម្ភាស៏មួយ ជាមួយអ្នកសារព័ត៏មានកាលពីមួយរយៈពេលមុន ដោយអ្នកស្រីបានប្រាប់អោយដឹងថា៖”ក្នុងចំណោម កូនៗ ទាំងអស់មាន ចំណុចល្អ ខុសៗគ្នា ប៉ុន្ដែបើនិយាយពីទឹកចិត្ត អាណិតស្រឡាញ់វិញ គឺ អ្នកស្រីទោរទន់ទៅកូនប្រុស ពៅ នាយ ព្រែកខ្លាំង ជាងកូនៗច្បង ព្រោះរូបគេ តែងកតញ្ញូ ចំពោះម្ដាយជានិច្ច ថែមទាំង ចេះរកប្រាក់មកឱ្យម្ដាយ តាំងពី អាយុ៧ឆ្នាំមកម្ល៉េះ”៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: