កុំដាច់ចិត្តអូសរំលងអី!!! ម្តាយរវល់ចូលបន្ទប់ទឹកចេញមកវិញកូនលង់ទឹកពាងស្លាប់គួរឲ្យសង្វេគ…

កុំដាច់ចិត្តអូសរំលងអី!!! ម្តាយរវល់ចូលបន្ទប់ទឹកចេញមកវិញកូនលង់ទឹកពាងស្លាប់គួរឲ្យសង្វេគ…ខេត្តព្រះវិហារ៖ យ៉ាងហោចណាស់ក្មេងស្រីម្នាក់បានលុងទឹកពាងស្លាប់យ៉ាងអណោចអាធមខណះម្តាយក្មេងស្រីជនរងគ្រោះរវល់ចូលបន្ទប់ទឹកហើយទុកក្មេងស្រីដែលជាជនរងគ្រោះនៅខាងក្រៅបន្ទប់ទឹកនោះ ហេតុការណ៏គួរអោយភ្ញាក់ផ្អើល១នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០១៩វេលាម៉ោងប្រមាណ៧:៣០ព្រឹកស្ថិតនៅភូមិមរតក តេជោ ឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។

បើតាមកាបញ្ជាក់ពីសមត្ថកិច្ចមូលដ្នានបានអោយដឹងថានៅមុនពេលកើតហេតុម្តាយក្មេងស្រីរងគ្រោះបានចូលបន្ទប់ទឹកហើយទុកក្មេងស្រីដែលជាជនរងគ្រោះនៅខាងក្រៅ ក្រោយពីម្តាយក្មេងស្រីរងគ្រោះចេញពីបន្ទប់ទឹកវិញក៏បានបាត់ក្មេងស្រីក៏ផ្អើលឆោឡោដល់អ្នកជិតខាងទាំងព្រឹកក្រោយមកក៏បានរកឃើញកូនស្រីរបស់ខ្លួននៅក្នុងពាងទឹកក្បែរផ្ទះតែអ្វីៗបានហួសពេលហើយដោយក្មេងស្រីខាងលើបានស្លាប់បាត់បង់ជីវិតនៅក្នុងពាងទឹកនោះបាត់យ៉ាងសង្វេគទៅហើយ។
គួរបញ្ជាក់ផងដែរថាក្មេងស្រីដែលជាជនរងគ្រោះខាងលើមានឈ្មោះមួន ស្រីលីនភេទស្រីអាយុ២ឆ្នាំដែលត្រូវជាកូនអ្នកមីងឈ្មោះ នៅ ស្រស់ ភេទស្រីអាយុ៣៨ឆ្នាំ

មុខរបជាកសិករនឹងឪពុកឈ្មោះសួន ជូរ ភេទប្រុសអាយុ៤០មុខរបជាកសិករបច្ចុប្បន្នគ្រួសារក្មេងស្រីរងគ្រោះខាងលើស្នាក់នៅភូមិ មរតកតេជោ ឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យនឹងធ្វើកោសល្យវិច្ច័យលើសាកសពក្មេងស្រីរងគ្រោះដោយសមត្ថកិច្ចបានសន្និដ្ឋានថាកុមារីរងគ្រោះខាងលើពិតជាបានស្លាប់ដោយសារករណីលុងទឹកពាងនោះពិតប្រាកដមែន ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចក៏បានប្រគល់សាកសពក្មេងស្រីជនរងគ្រោះខាងលើអោយឪពុកម្តាយយកធ្វើបុណ្យតាមប្រពៃណីទៅតាមព្រះពុទ្ធសាសនា។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: