កុំដាច់ចិត្តអូសរំលងអី!!! សូមជួយគាត់ផង គាត់នៅមុខវាំង គាត់ត្រូវបានចោរប្លន់ យកអ្វីៗគ្រប់យ៉ាងអស់ហើយ សុំត្រឹមផ្ដល់….

កុំដាច់ចិត្តអូសរំលងអី!!! សូមជួយគាត់ផង គាត់នៅមុខវាំង គាត់ត្រូវបានចោរប្លន់ យកអ្វីៗគ្រប់យ៉ាងអស់ហើយ សុំត្រឹមផ្ដល់….កាលពីប៉ុន្មានម៉ោងមុននេះ មានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានមានក្តីអាណិតអាសូរជាខ្លាំងចំពោះជនបរទេសម្នាក់ ដែលគាត់ត្រូវបានចោរប្លន់អស់ពីខ្លួន សូម្បីតែលុយទិញទឹកផឹក ក៏គ្មានលទ្ធភាពនឹងទិញដែរ តែដោយក្តីអាណិតពីប្រជាពលរដ្ឋដែលបានប្រទះឃើញ ក៏ជូនជាអាហារបន្តិចបន្តួចដល់រូបគាត់។

បេីយោងតាមរយៈគណនីហ្វេសប៊ុកនារីដ៏ស្រស់ស្អាតម្នាក់ ដែលមានឈ្មោះ ឈ្មោះ Ju Dy Ja បានបង្ហោះពីទិដ្ឋភាពដ៏សែនកំសត់ ខណៈដែលជនជាតិបរទេសរូបនេះកំពុងទទួលទានអាហារដែលគេផ្តល់ជូន អមជាមួយខ្លឹមសាររៀបរាប់ថា៖ «គាត់នៅមុខវាំង គាត់ត្រូវបានចោរប្លន់ យកអ្វីៗគ្រប់យ៉ាងសុំត្រឹមផ្ដល់ទឹក និងអាហារ សូមមេត្តាជួយដល់គាត់ផង»។បេីតាមការបញ្ជាក់តាមរយៈស្លាកដែលគាត់បានសរសេរលេីក្រដាសនេះ មានន័យថា ៖«ខ្ញុំមកពីប្រទេស New Zealand ខ្ញុំត្រូវបានគេវាយ និងប្លន់អស់ពីខ្លួន។ សូមមេត្តាជួយជាទឹក និងម្ហូបអាហារផង»។ ទន្ទឹមនឹងនេះដែរ ក៏មានការការបញ្ចេញមតិយោបល់ពីមហាជនជាច្រើន បេីជួបគាត់មេត្តានាំគាត់ទៅកាន់ប៉ុស្តិ៍ប៉ូលិស ឬក៏ស្ថានទូត ដេីម្បីទទួលបាននូវការជួយអន្តរាគមន៍ណាមួយ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: