ពេលវេលាដើរលឿនណាស់ ១២ឆ្នាំមកនេះ យក់ ថិតរដ្ធា និង ឃុំ ប៉ុណ្ណាដែត រក្សាចំណងស្នេហ៍បានយ៉ាងល្អប្រសើរហើយថែមទាំង….

ភ្នំពេញ៖ ចំណងស្នេហ៍ដ៏ល្អូកល្អិនរបស់តារាចម្រៀងពីរដួងគឺអ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ពិតជាចំណងស្នេហ៍អ្នកសិល្បៈមួយគូដែលមានភាពចាស់ទុំ ព្រោះចំណងស្នេហ៍ដែលអ្នកទាំងពីរបានវេញត្របាញ់បញ្ចូលគ្នានេះ ពុំដែលធ្លាប់មានលេចឮថាជួបភាពរកាំរកូសដោយប្រការណាមួយឡើយ ពោលគឺមានសុភមង្គលតាំងតែពីរៀបការមកម្ល៉េះ ។បើងាកមកនិយាយដល់ពេលវេលាដែលអ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត បានដឹកដៃគ្នាចូលរោងការវិញ ឃើញថារហូតមកដល់ពេលបច្ចុប្បន្ននេះគឺមានរយៈពេលច្រើនឆ្នាំមកហើយ ។

តើប្រិយមិត្តដឹងឬទេថា រហូតមកដល់ពេលនេះ គូស្វាមីភរិយា អ្នកសិល្បៈ យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត បានដឹកដៃគ្នាដើរលើផ្លូវជីវិតរួមគ្នាបានប៉ុន្មានឆ្នាំ ?ជាការពិតរហូតមកដល់ឆ្នាំនេះ អ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត បានថែរក្សាចំណងអាពាហ៍ពិពាហ៍របស់ពួកគេបានចំនួន ១២ ឆ្នាំមកហើយ ដោយពួកគេបានដឹកដៃគ្នាក្រាបផ្ទឹមដល់កន្ទេលតាមប្រពៃណីខ្មែរតាំងពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០០៦ ។

ជាមួយនឹងការរឹតចំណងអាពាហ៍ពិពាហ៍បានយូរអង្វែងនេះ ពួកគេក៏ទទួលបានចំណងដៃពីក្តីស្នេហ៍ផ្អែមល្អែមនេះនូវកូនប្រុសដែលមានមុខមាត់គួរឱ្យស្រឡាញ់ពីរនាក់ផងដែរ ។មានប្រិយមិត្តអ្នកគាំទ្រជាច្រើនបានថ្លែងកោតសរសើរពីជីវិតគូស្វាមី-ភរិយារបស់តារាទាំងពីរនេះជាខ្លាំង ជាមួយការជូនពរឱ្យគ្រួសាររបស់ពួកគេទទួលបានតែសុភមង្គល ទន្ទឹមនឹងការទទូចសុំឱ្យតារាទាំងពីរនេះថែរក្សាចំណងស្នេហ៍ ក៏ដូចជារឹតចំណងអាពាហ៍ពិពាហ៍នេះឱ្យបានឋិតស្ថេរដល់ចាស់ព្រឹទ្ធចាស់ព្រេងទៀតផង ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: