ស្វីតកប់!!! ស្រលាញ់គ្នាតាម ហ្វេសប៊ុក ខាងស្រីធ្វើចរិកស្រីស្អាត តែលទ្ធផលចុងក្រោយនឹកស្មានមិនដល់…..

ជីវិតជាប្តីប្រពន្ធ ដែលហៅថាគូជីវិតជានិរន្ត គឺមិនប្រកដថា ទាល់តែស្រលាញ់គ្នារាប់ខែ រាប់ឆ្នាំ នឹងតស៊ូជំនះជាមួយគ្នា ថាបានជួបគ្នានោះឡេីយ ព្រោះមានមនុស្សជាច្រេីនហេីយ ដែលស្រលាញ់គ្នាខ្លាំង តែចុងក្រោយក៏បែកគ្នា តែចំពោះមនុស្សមួយចំនួនទៀត មិនដែលឃេីញមុខគ្នាសោះ ក៏អាចក្លាយទៅជាគូជីវិតគ្នាបានដែរ។ជាក់ស្តែង តាមរយៈគណនីហ្វេសបុកឈ្មោះ Amouy Leng បានបង្ហាញពីប្រវត្តិគូជីវិតរបស់ខ្លួន ដែលមុនពេលឈានមកដល់ថ្ងៃពិសេស និងជាថ្ងៃដ៏មានន័យបំផុតក្នុងឆាកជីវិតរបស់ខ្លួន ដែលពួកគេទាំង ២នាក់នេះ បានក្លាយទៅជាប្តីប្រពន្ធ ដោយនាងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖«អរគុណ Facebook ដែលធ្វេីអោយ យេីងស្គាល់គ្នា កាលពីមុន ឃេីញគេស្រលាញ់គ្នាតាមហ៊្វេសបុក ហេីយអាចកាន់ដៃគ្នា ដល់ថ្ងៃចូលរោងការ ខ្ញុំសរសេីរគេណាស់

ថាគេឡូយមែនទែន ដែលស្គាល់គ្នាតាមនឹងសោះ អាចស្រលាញ់គ្នា នឹងរស់នៅមួយគ្នា ពេញមួយជីវិត ហេីយខ្ញុំក៏មិននឹកស្មានថា ស្នេហាខ្ញុំ ក៏កេីតចេញពីហ្វ៊េសបុកដែលសោះ។ញុំចាំបានថា កាលពី 2ឆ្នាំមុន ពេលដែលគាត់ ឆាតមកខ្ញុំមុនដំបូង គឺខ្ញុំអត់តបឆាតគាត់ទេ(ធ្វេីចារឹកស្រីស្អាត) ខ្ញុំទុកចោលឡេីង 1ខែបានតប ហេតុផលព្រោះតែគាត់អត់ friend Facebook ជាមួយខ្ញុំ ហេីយពេលខ្ញុំចូលមេីលប្រូហ្វាលគាត់ ខ្ញុំគិតថា គាត់ជាខ្ទេីយទៀតផង (គិតដល់ពេលនុង ចង់តែសេីច គេប្រុសពេញតួរ បែរជាគិតថា គេជាខ្ទេីយ)។តែដល់ពេលចូលឆែកប្រូហ្វាគាត់ ហេីយដូចមានអារម្មណ៍ថា មុខគាត់គួរអោយរាបអាន(ឃេីញមុខគេស្អា ត់លួចcrushតិចៗ) ទេីបដាច់ចិត្តតបឆាតគាត់ ឆាតរាប់អានគ្នាចុះឡេីងៗ ក៏ក្លាយជាស្នេហា តែខ្ញុំមិនដែលគិតថា ពួកយេីង អាចបាននៅក្បែរគ្នាទេ ព្រោះពួកយេីង

នៅឆ្ងាយពីគ្នា មិនមែនត្រឹមតែ 100គីឡូ រឺ 200គីឡូឯណា គឺពួកយេីងនៅឆ្ងាយគ្នារាប់ពាន់រាប់មុឺនគីឡូឯណោះ។រយះពេលជាង 2ឆ្នាំ ដែលស្គាល់គ្នាតាមហ្វ៊េសបុក គឺមានរឿងជាច្រេីន ដែលកេីតឡេីង សឹងតែថា ស្នេហាមួយនេះ នឹងត្រូវបញ្ជប់ហេីយ តែបញ្ហាទាំងនោះ មិនមែនធ្វេីអោយយេីងបែកគ្នាទេ មានតែធ្វេីអោយយេីង ស្រលាញ់គ្នានឹងយល់ចិត្តគ្នា ច្រេីនជាងមុន ។ ជាចុងក្រោយ អូនមានតែពាក្យថា អរគុណបងដែលស្រលាញ់អូន។យោគយល់ អោយអូននៅកំហុសឆ្គងគ្រប់យ៉ាង ហេីយអូនក៏សង្ឃឹមថា បងនឹងនៅតែស្រលាញ់អូន នឹងយោគយល់អូនបែបនេះ ជារៀងនិរន៍ទៅ អគុណបង ដែលចូលមកក្នុងជីវិតអូន នឹងជាចុងបញ្ជប់នេះ កូនសូមអរគុណប៉ាម៉ាក់ទាំងសងខាង ដែលបំពេញបំណងកូន នឹងបងប្អូនញាតិមិត្ត ដែលបានមកចូលរួម 06_01_2019 special day»។ សង្ឃឹមថា អ្នកទាំង២នាក់ នឹងចាប់ដៃគ្នាដេីរឆ្លងកាត់ទៅវិថីខាងមុខ ដោយទទួលបាននូវសុភមង្គលដ៏ពិតប្រាកដមួយផងចុះ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: