សូមជួយចែករំលែកម្នាក់មួយ!!! សូមផ្តាំទៅអ្នកផឹក បើស្រលាញ់មិត្តភក្តិមិនត្រូវបង្ខំគ្នាអោយផឹកហួសកំនត់ កុំអោយមានរឿងសោកស្តាយបែបនេះទៀត….

សូមជួយចែករំលែកម្នាក់មួយ!!! សូមផ្តាំទៅអ្នកផឹក បើស្រលាញ់មិត្តភក្តិមិនត្រូវបង្ខំគ្នាអោយផឹកហួសកំនត់ កុំអោយមានរឿងសោកស្តាយបែបនេះទៀត…. ញុំ លីហ័រ បានលាចាកលោកយើងទៅបានសេចក្តីសុខហើយដោយមិនមានការឈឺអ្វីទាំងអស់ ហើយក៏មិនបានបន្សល់ទុក្ខ ប្រពន្ធ រឺកូន អ្វីដែរដែលត្រូវគិតនោះទេ ។ ខ្ញុំលីហ័រ សប្បាយចិត្តណាស់ សូមថ្លែងអំណគុណចំពោះមិត្តភក្រ័ទាំងអស់ដ៏ជាទីស្រលាញ់របស់ខ្ញុំដែលបានជូនដំណេីរជាចុងក្រោយរបស់ខ្ញុំ។

ប៉ុន្តែត្រូវបណ្តុះគំនិតរៀងៗខ្លួនថា គ្រោះថ្នាក់ចរាចរណ៍មានគ្រប់ពេលវេលា គ្រប់ទីកន្លែង បើយើងមិនប្រយ័ត្ននោះទេ នៅពេលស្រវឹង ។ ក្នុងការជួបជុំមិត្តភក្រ័ជិតស្និតក្នុងពិធីជប់លៀង ឬ បុណ្យទានផ្សេងៗ ខ្ញុំ លីហ័រ សូមផ្តាំមិត្តភក្រ័ជាទីស្រលាញ់ថាពេលក្រោយៗបើមិត្តភក្រ័បបួលចូលក្នុងពិធីជប់លៀង ឬ បុណ្យទានធម្មតាតែងតែមានទទួលគ្រឿងស្រវឹង (ស្រា ) មិត្តត្រូវចងចាំថា បើស្រលាញ់មិត្តភក្រ័មិនត្រូវបង្ខំគ្នាឲផឹកច្រើនលើសចំនួនច្រើនលើសពីធម្មតាទេ បើជល់លើកកែវមិនហ៊ានឆ្នើយថាទេនោះទេ ព្រោះខ្លាចបាត់បង់កិត្តិយសមិត្តភក្រ័ជំវិញខ្លួនជាមួយគ្នា។

ពេលហូបស្រាច្រើនទើបដឹងថាមានការគ្រប់គ្រង់លើខ្លួនឯងបានតិចណាស់បាត់បង់ស្នារត្តីអស់ ។ មិត្តបានដឹងហើយថាមិត្តមានគ្រួសា មានប្រពន្ធ មានកូនជាទីស្រលាញ់របស់មិត្ត ត្រូវកាមិត្តថែរក្សាពួកគេ មិនត្រូវឃ្លាតឆ្ងាយនោះទេ . នេះជាបណ្តាំ ចុងក្រោយរបស់ខ្ញុំ ។ ពីខ្ញុំ លីហ័រ លាមិត្តទាំងអាល័យ. សូមមិត្តប្រយត្ន័ប្រយែងផង ។ ពីបងបង្កេីត Khun Lyheng ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: