ពិតជាមិនធម្មតាមែនខ្មែរយើង!!! ស្ថានទូត អាមេរិកប្រចាំកម្ពុជា លើកសរសើរសិល្បៈករខ្មែរយើង បី រូបមិនដាច់ពីមាត់

ភ្នំពេញ៖ មិនមែនជារឿងធម្មតាពេកឡើយ ដែលសិល្បករ សិល្បការិនីខ្មែរចំនួន ៣ រូបទទួលបានការកោតសរសើរពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាជាចំហថា ពួកគេ មានសមត្ថភាព ក៏ទេពកោសល្យកម្ររកបានរៀងៗខ្លួន។ ពួកគេទាំងនោះមាន អ្នកស្រី សុង សេងហ៊ន កញ្ញា ឱក សុគន្ធកញ្ញា និង លោក យឹង យន។

១.លោក យឹង យន៖ ធៀបនឹងតារាចម្រៀងទាំង២ខាងលើ លោក យឹង យន ទទួលបានការលើកសរសើរពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាមុនគេ ពោលគឺតាំងពីឆ្នាំ ២០១៧ ឯណោះ។ ការកោតសរសើរនោះ បន្ទាប់ពីតារាចម្រៀងនិយមបទមរតកដើម និងនិយមស្នាដៃបង្កើតថ្មី បានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនមួយអាល់ប៊ុមនិយាយពីសក្ដានុពលរបស់ទីកន្លែងនានាក្នុងទឹកដីអាមេរិក។

២.ឱក សុគន្ធកញ្ញា៖ តារាចម្រៀងស្រីជួរមុខរបស់ ហង្សមាស ជាមនុស្សទី១ ដែលទទួលការសរសើរពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាគិតត្រឹមដើមឆ្នាំ ២០១៩ នេះ។ ចំណុចលេចធ្លោរបស់តារាស្រី គឺពាក់ព័ន្ធនឹងការស្លៀកពាក់ ពោលគឺការតុបតែងខ្លួន។ ទូតអាមេរិក បានសរសើរពីទឹកដម និងការស្លៀកពាក់ ជាពិសេសលើអត្តចរិត ថ្លៃថ្នូររបស់នាង។ ការពោលសរសើរនេះ គឺកើត១សប្តាហ៍មុនប៉ុណ្ណោះ ធៀបនឹងអ្នកស្រី សុង សេងហ៊ន៕

៣.អ្នកស្រី សុង សេងហ៊ន ៖ លោកស្រី សុង សេងហ៊ន ជាអ្នកចម្រៀង ដ៏មានប្រជាប្រិយម្នាក់ ក្នុងប្រទេសនាទសវត្សរ៍ទី៩០។ លោកស្រី គឺជាបុគ្គលចុងក្រោយគេដែលទទួលបានការសរសើរពីស្ថានទូតអាមេរិកនៅកម្ពុជា គិតត្រឹមចុងខែមីនានេះ។ អ្នកស្រី សុង សេងហ៊ន មានដើមកំណើត នៅរាជធានីភ្នំពេញ ប៉ុន្តែក្នុងសម័យខ្មែរក្រហម គាត់ត្រូវបានជម្លៀស ទៅខេត្តបាត់ដំបង ជាមួយក្រុមគ្រួសារ ហើយក្រោយមក ក៏បានបន្តទៅរស់នៅអាមេរិក ក្រោយការដួលរលំ នៃរបបមួយនេះនាឆ្នាំ១៩៧៩។ ចំពោះតារាចម្រៀងទសវត្សរ៍ ៩០ រូបនេះ ទូតបញ្ជាក់ថា “សំឡេងដ៏ពីរោះ និងក្រអួនក្រអៅរបស់អ្នកស្រី នៅតែដក់ជាប់ក្នុងដួងចិត្ត អ្នកស្ដាប់វ័យកណ្ដាល”៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: