សង្វែកណាស់ សិស្សពូកែទូទាំងប្រទេស!!! ជនរងគ្រោះស្លាប់ដោយសារ RANG ROVER ជាអតីតសិស្សពូកែ និង ជានិស្សិតបញ្ចប់….

ភ្នំពេញ៖ និស្សិតសកលវិទ្យាល័យផារ៉ាហ្គនម្នាក់ខ្វះតែ ៣ខែទៀតបញ្ចប់បរិញ្ញាបត្រ ត្រូវបានរថយន្តបើកលឿនដូចផ្លេកបន្ទោ បុកផ្តាច់ជីវិតទាំងវ័យក្មេង។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏គួឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៩ស្ថិតនៅផ្លូវ៣១៧កែង និងផ្លូវ៥២៨សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យុវតីរងគ្រោះខាងលើមានឈ្មោះ ឌុម រីដា អាយុ ២៣ឆ្នាំស្នាក់នៅបន្ទប់ជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុយុវតីខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុងពណ៌ទឹកប៊ិចពាក់ស្លាកលេខកណ្តាល 1J-5254 ធ្វើដំណើរពីទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានរថយន្តម៉ាក Rang Rover ពណ៍ខ្មៅពាក់ 2-AF-7777 បើកបរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនដូចព្យុះ បានបោះពួយបុកចំយុវតីខាងលើពេញទំហឹងខ្ទាតបោកទៅនឹងរបងថ្ម បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ហើយរថយន្តបានព្យាយាមបើករត់គេចចេញពីកន្លែងកតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរខណ្ឌទួលគោកសហការណ៏ជាមួយចរាចរក្រុងបានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុបន្ទាប់ពីវាស់វែងរួចសមត្ថកិច្ចបានប្រគល់សពយុវតីខាងលើឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ឯជនល្មើសកំពុងតាមប្រម៉ាញ់មកផ្ដន្ទាទោសតាមច្បាប់។ចំណែកប្រភពពីមិត្តរួមថ្នាក់ជនរងគ្រោះវិញបានបង្ហើបពីប្រវត្តិ និងស្នាដៃជនរងគ្រោះ ថែមទាំងអំពាវនាវទទួលថវិកាធ្វើបុណ្យ ព្រោះគ្រួសារជនរងគ្រោះជាកសិករ។ «ក្នុងនាមខ្ញុំបាទជានិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (អតីតសាលាហ្សាម៉ាន់) សូមគោរពអញ្ជេីញសាស្ត្រាចារ្យ និស្សិតនៃសាកលវិទ្យាល័យដេីម្បីចូលរួមពិធីបុណ្យសព កញ្ញា ឌុំ រីដា ភេទស្រី អាយុ ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ ជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នារសៀលថ្ងៃទី ២៦ មិនា។

ពិតជារឿងដែលគួរអោយសោកស្ដាយដែលគាត់បានស្លាប់ ដែលនៅសល់តែ ៣ខែទៀត គាត់នឹងត្រូវបញ្ជប់ការសិក្សា Graduates with high honor។ កញ្ញាជាសិស្សស្រីម្នាក់ដែលរៀនមានអាហារូបករណ៍ដោយសារកញ្ញាជាអតីតសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសាស្ត្រខ្មែរ។ គាត់រស់នៅក្នុងគ្រួសារកសិករដែលមានជីវភាពមិនសូវធូរធារ។ អ្នកទាំងអស់គ្នាអាចចូលរួមជាថវិការតាមរយៈខ្ញុំបាទបាន បេីទោះបីជាតិចក្ដី ច្រេីនក្ដីកម្មវិធីបុណ្យសពនៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ អាចចូលបុណ្យតាមរយៈគណនី ABA account 000254611 (Vannak Orn) លេខទូរសព្ទទំនាក់ទំនង៖086 630 016»៕ (អត្ថបទ៖ ជាតិបុត្រ Khmer-Global)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: