សុភាពបុរសហ៊ានសុីហ៊ានសង!!! បុរសម្នាក់សុខចិត្តដាក់ពាក្យឈប់ពីមន្រ្តីរាជការ ព្រោះតែមូលហេតុតែមួយគត់គឺគាត់មិនចង់….

កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានមន្ត្រីសុខាភិបាលនៅឯខេត្តកំពង់ចាមមួយរូបបានដាក់ពាក្យដើម្បីស្នើសុំឈប់ពីក្របខណ្ឌមន្ត្រីរាជការ ដែលហេតុការណ៍នេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយនឹងការសម្រេចចិត្តរបស់មន្ត្រីសុខាភិបាលមុខជំនាញ ទន្តបណ្ឌិតរូបនេះ។យោងទៅតាមការបង្ហោះរបស់គណនីហ្វេសបុកមួយដែលមានឈ្មោះថា Kak Tola បានបង្ហោះនូវលិខិតមួយច្បាប់ដែលបានចេញដោយក្រសួងសុខាភិបាលដើម្បីធ្វើការលុបឈ្មោះគាត់ចេញពីក្របខណ្ឌមន្ត្រីរាជការ

ព្រោះតែគាត់បានដាក់លិខិតសុំលាឈប់ ហើយមូលហេតុនោះគឺព្រោះតែគាត់មិនចង់ទទួលប្រាក់ខែរដ្ឋ ប៉ុន្តែលួចម៉ោងការងាររដ្ឋទៅធ្វើការឯកជនឡើយ។ជាក់ស្តែងខ្លឹមសារទាំងស្រុងដែលគណនីហ្វេសបុកខាងលើបានបង្ហោះមានអត្ថន័យថា៖ «ជាផ្លូវការ ខ្ញុំលែងជាមន្ត្រីរាជការទៀតហើយ ។ ខ្ញុំមិនចង់បើកប្រាក់បៀវត្សពីរដ្ឋ តែលួចម៉ោងការងាររដ្ឋទៅធ្វើការឯកជនឡើយ ។ ទោះជាយ៉ាងណាក៏ខ្ញុំនៅតែចូលរួមយ៉ាងសកម្មក្នុងការថែទាំសុខភាពប្រជាជនតាមរយះវិស័យឯកជនវិញ ។ ពេលជរាបន្តិចក៏អង្គុយផឹកតែ អានសៀវភៅ ជាមួយអាហារបីពេល (ប្រហុកដុតក៏បាន) ។ សូមអភ័យទោស បើខ្ញុំមានសំដីលើសលួសប៉ះពាល់ដល់កិត្តិយសបងប្អូនទាំងអស់គ្នា ។»

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: