ពិតជាពិសេសណាស់!!! មេធាវីចិត្តធម័ម្នាក់ប្រកាសជួយការពារក្តីអោយគ្រួសារសព បើសិនជា…..

ភ្នំពេញ៖ ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានបង្កឡេីងដោយរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF 7777 បានបេីកបរក្នុងល្បឿនលឿនទៅបុកចំនារីម្នាក់ ជានិស្សិតឆ្នាំទី៤ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័ម។មកដល់ពេលនេះ ជនបង្កមិនទាន់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅឡេីយនោះទេ ដោយឃាត់បានតែរថយន្តបង្ក ខណៈពេលដែលរថយន្តមួយនេះ ត្រូវបានគេប្រទះឃើញផ្លុងចោលនៅមុខយានដ្ឋានជួសជុលរថយន្តមួយកន្លែង មានយីហោឈ្មោះ ឯក វុទ្ធី ផ្ទះលេខ1111 ផ្លូវសឡា-៣៧១ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ភ្នំពេញ។ជុំវិញករណីខាងលើនេះ មេធាវីម្នាក់

ដែលមានគណនីហ្វេសប៊ុកឈ្មោះ ឈន សុភាន បានប្រកាសជាសាធារណៈថា លោកនឹងជួយការពារក្តីដល់សពគ្រួសារនារីរងគ្រោះ បេីសិនជាមហាជនទាំងក្នុង និងក្រៅប្រទេស មានការគាំទ្រ ដោយលោកមិនគិតថ្លៃសេវានោះឡេីយ។លោកមេធាវីខាងលើ បានបញ្ជាក់បន្ថែមថា មូលហេតុដែលនាំឲ្យលោក សម្រេចចិត្តជួយការពារក្ដីនេះ ក៏ព្រោះតែលោកមើលឃើញទង្វើ ដែលបង្កឡើងដោយអ្នកបើកបរ មានភាពឃោរឃៅខ្លាំងពេក។

មួយវិញទៀត លោកមានការអាណិតអាសូរជាខ្លាំង ទៅលើនិស្សិតស្រីដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរនោះ។គួររំលឹកផងដែរថា ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកេីតឡេីងកាលវេលាម៉ោង ២រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ស្ថិតនៅត្រង់ចំណុចផ្លូវបែកជាបួន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥២៨ កែងផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: