ពេលធ្វើចឹងឡូយ និង សង្ហារណាស់មែនទេ? បុរសម្នាក់ថតគ្រឿងញៀនហើយបង្ហោះថា អញចង់ធ្វើចឹង ទើសក្បាលអាណា? មានអីលទ្ធផលចុងក្រោយលើសពីការរំពឹងទុក

ពេលធ្វើចឹងឡូយ និង សង្ហារណាស់មែនទេ? បុរសម្នាក់ថតគ្រឿងញៀនហើយបង្ហោះថា អញចង់ធ្វើចឹង ទើសក្បាលអាណា? មានអីលទ្ធផលចុងក្រោយលើសពីការរំពឹងទុក

ក្រោយពីមានការបង្ហោះគ្រឿងញៀនតាមបណ្តាញសង្គម Facebook និងមានពាក់ឯកសណ្ឋានជាកម្លាំងនគរបាលនោះ ភ្លាមៗកម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានធ្វើការស្រាវជ្រាវរកទីតាំង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានសម្រេច និងដកហូតបានវត្ថុតាង គ្រឿងញៀនមួយចំនួននៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ ប្រហែលម៉ោង ៣ ល្ងាច។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបានប្រាប់ឲ្យដឹងថា ជនដែលបានបន្លំស្លៀកឯកសណ្ឋានប្រយុទ្ធរបស់នគរបាលជាតិ និងដាក់ថ្នាំញៀនពីមុខរួចថតបង្ហោះនៅលើអាខោន ដែលមានឈ្មោះ «ផុសផុស» ដោយបានសរសេរចំណងជើងថា «អញចង់ធ្វើអញ្ចឹងទើសក្បាលអាណា» គឺជនសង្ស័យមានឈ្មោះ ភឿ ផុស ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកស្នងការខេត្តបន្តថា នៅក្នុងប្រតិបត្តិការឃាត់ខ្លួននោះ គឺកម្លាំងបានធ្វើការឆែករកឃើញ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ១កញ្ចប់តូច សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរសព្ទ័ដៃ ៤គ្រឿង ឧបករណ៍ឆក់ត្រី១គ្រឿងផងដែរ។ ពេលនេះសមត្ថកិច្ចកំពុងបញ្ជូនខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្តទៀត៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: