សូមជួយចែករំលែកម្នាក់មួយ!!!សារដាស់តឿនដល់អ្នកដែល មានបំណងចង់​ធ្វើការវះកាត់ពង្រីកសុដន់ មើលអោយហើយទៅ ប្រយ័ត្នជួបរឿងអកុសលបែបនេះ

យើងតែងតែលឺព័ត៌មាន ពាក់ព័ន្ធទៅនឹងការកែសម្ភស្សខុសបច្ចេកទេស ដែលបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយអាចឈានដល់ការស្លាប់ថែមទៀតផង។ ជាពិសេសការវះកាត់ពង្រីកដើមទ្រូងនេះតែម្តង។ តួយ៉ាងដូចករណីនារីជនជាតិថៃម្នាក់នេះ បានជួបរឿងអកុសល ក្រោយការវះកាត់ពង្រីងដើមទ្រូង ដែលធ្វើជីវិតរបស់នាងប៊ិះនឹងត្រូវស្លាប់ ក្រោមកាំបិតពេទ្យ។អតីតតារាចម្រៀងថៃម្នាក់ ដែលមានឈ្មោះថា Jeeranan “May” Kitprasarn បានសម្រេចចិត្តធ្វើការវះកាត់ពង្រីកសុដន់ របស់នាង កាលពីខែធ្នូ ឆ្នាំមុននៅឯមន្ទីរពេទ្យ Seoul’s Grand Plastic Surgery ប៉ុន្តែជាអកុសលជីវិតរបស់នាង ប៊ិះនឹងត្រូវបាត់បង់ ក្រោមកាំបិតពេទ្យ។

យោងតាមការចុះផ្សាយនៅលើគេហទំព័រ Coconuts Media បានអោយដឹងថា ការវះកាត់នោះ បានបណ្តាលអោយមានការឆ្លងមេរោគទៅក្នុងឈាម ហើយនាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ នៅពេលនោះឳកាសរស់រានមានជីវិតរបស់នាង គឺមានត្រឹមតែ ១០% តែប៉ុណ្ណោះ។ ក្រោយហេតុការណ៍ដ៏អកុសលនេះបានកើតឡើង អ្នកនាង May ត្រូវវះកាត់យកស៊ីលីកូន ហើយនឹង Puss ចេញពីក្នុងសុដន់របស់នាង ហើយសម្អាតត្រង់ផ្នែកដែលឆ្លងមេរោគ។នាងត្រូវទទួលការវះកាត់ចំនួន ៣ ដង ដែលធ្វើអោយស្មា និងដៃរបស់នាង អាចធ្វើចលនាបានត្រឹមតែ ៩០ ទៅ ១៨០ ដឺក្រេតែប៉ុណ្ណោះ។ ថ្វីត្បិតតែជីវិតរបស់នាង អាចដណ្តើមចេញពីចង្កូមមច្ចុរាជវិញបានក៏ដោយ ប៉ុន្តែសព្វថ្ងៃនេះ នាងនៅតែបន្តការព្យាបាល ដោយចលនាទៅលើស្មា និង ដៃរបស់នាង។គ្រូពេទ្យរបស់នាង មិនបានធានាថា នាងនឹងជាសះស្បើយពេញលេញឡើងវិញ រឺអត់ទេ គ្រាន់តែដឹងច្បាស់ថានាងមិនអាចបំបៅកូនដោយទឹកដោះបានទេ។

យោងតាមសំដីរបស់នាង បានអោយដឹងថា «គ្រូពេទ្យមិនប្រាកដថា តើដៃរបស់ខ្ញុំនឹងអាចបត់បែនបាន ៣៦០ ដឺក្រេ ហើយអាចនឹងវិលត្រលប់មក ដូចដើមវិញបានរឺអត់ទេ ប៉ុន្តែវាត្រូវការពេលវេលា យ៉ាងហោចណាស់ក៏ ៦ ខែ ទៅមួយឆ្នាំក្នុងការព្យាបាល»។នាងបន្តទៀតថា «ឥឡូវនេះ សុដន់របស់ខ្ញុំមានអារម្មណ៍ថា ស្ពឹកទាំងស្រុងតែម្តង។ ខ្ញុំថែមទាំងមានស្លាកស្នាមដ៏ធំមួយ នៅលើដើមទ្រូងរបស់ខ្ញុំទៀតផង។ គ្រូពេទ្យប្រាប់ខ្ញុំថា វាត្រូវការពេលវេលាយ៉ាងតិច ១ រឺ ២ ឆ្នាំ ដើម្បីជាសះស្បើយ»។ទោះបីជាយ៉ាងណាក៏ដោយ អតីតតារាចម្រៀងរូបនេះ ក៏គ្រោងនឹងដាក់ពាក្យបណ្តឹងប្តឹងទៅកាន់មន្ទីរពេទ្យនេះ នៅឯប្រទេសកូរ៉េខាងត្បូង ហើយនឹងភាគីដែលពាក់ព័ន្ធ ដោយទាមទារសំណងជា ទឹកប្រាក់ចំនួន ២០លានបាត (ប្រហែល ៦០០ ០០០ដុល្លាអាមេរិច) ក្រោយពេលដែលជាសះស្បើយ។មន្ទីរពេទ្យដែលជាដៃគូ ដែលមានមូលដ្ឋាននៅប្រទេសថៃ ហើយរួមទាំងភ្នាក់ងារថៃ ដែលបានជួយសម្របសម្រួល ក្នុងប្រតិបត្តិការនេះ ក៏ត្រូវបានរួមបញ្ជូលទៅក្នុង ករណីដែលបានគ្រោងទុកនេះផងដែរ។យោងតាមសំដីលោក Wanchai Sornsiri ដែលជាមេធាវី របស់ជនរងគ្រោះបាននិយាយថា ការខិតខំប្រឹងប្រែងតាមផ្លូវច្បាប់នេះ គឺដើម្បីទាមទារសំណង់លើការព្យាបាលរូបរាងកាយ ផ្លូវចិត្ត ហើយនឹងហិរញ្ញាវត្ថុរបស់នាង។ លោក Wanchai បានលើកឡើងថា «ពួកយើងកំពុងរៀបចំភស្តុងតាង ដើម្បីដាក់ពាក្យប្តឹង ទៅមន្ទីរពេទ្យកូរ៉េ និងមន្ទីរពេទ្យថៃ ក៏ដូចជាភ្នាក់ងារជនជាតិថៃផងដែរ»៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: