ស្ទើរស្រក់ទឹកភ្នែក!!! ក្រោយឃើញទិដ្ធភាពបញ្ចុះសពរបស់ប្អូនស្រី ខណៈដែលជននៅតែ…..(មានរូបភាពជាច្រើន)

ភ្នំពេញ៖ គ្រប់គ្នាផ្ញើរសាររំលែកទុក្ខឲ្យរីដាបានទៅសុខគតិភព តែថ្ងៃនេះសពរីដាត្រូវយកទៅបញ្ចុះហើយ សមត្ថកិច្ចនៅតែមិនអាចចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់រកយុត្តិធម៌ជូនរីដា។ តើរីដាទៅដោយស្ងប់របៀបណា?អត្តសញ្ញាណជនល្មើសមានអស់ហើយ តែបែជាឪពុកប្រកាសទទួលខុសត្រូវជំនួសកូន? ទទួលខុសត្រូវរបៀបណាលោក? លោកអាចសងរីដាមកម្តាយគាត់វិញបានទេ? អ្នកខ្លះថា ទឹកចិត្តឪពុកម្តាយបែបហ្នឹងហើយ លោកស្រឡាញ់កូន ចុះម៉ាក់ប៉ារីដាគាត់អត់ចេះស្រឡាញ់កូនគាត់ទេឬ? យកលុយមកដោះស្រាយ យកកូនទៅលាក់ទុក

ការពារកំហុសកូន មិនមែនជាការស្រឡាញ់ទេ។ លោកកំពុងតែបំផ្លាញកូនខ្លួនឯង ហើយចរឹតយកលុយជាធំបែបនេះហើយ ទើបកូនលោកចរឹតពាលមើលងាយអាយុជីវិតអ្នកដទៃ។ រីដាតស៊ូណាស់ទម្រាំបានដូចសព្វថ្ងៃ ជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់គ្រួសារ តែកូនលោកមកឆក់យកអ្វីៗគ្រប់យ៉ាងពីគាត់ទៅ។ ចំណេះដឹង១៧ ឆ្នាំ ការលះបង់តស៊ូ និង ក្តីប្រាថ្នាជាច្រើនរបស់រីដា ត្រូវបានកូនលោកឆក់យកទៅគ្រវែងចោលទៅផ្លូវថ្នល់អស់ហើយ គ្មានសេសសល់អ្វីឡើយ។ សម្តេចនាយករដ្ឋមន្រ្តីប្រកាសឲ្យចាប់ខ្លួនជនបង្ក តែមកដល់ថ្ងៃនេះសមត្ថកិច្ចកំពុងធ្វើអ្វី? បើចង់ដោះស្រាយមែន ពេលនេះរីដាគួរតែទទួលបានយុត្តិធម៌ហើយ

តែជនបង្កពេលនេះប្រហែលនៅក្រៅសុីផឹកដើរលេងធ្វើព្រងើយ ខណៈដែលពួកយើងជាគ្រួសារ ជាមិត្តភក្តិកំពុងយំស្រែកឈឺចាប់ចំពោះការបាត់បង់ដ៏ធំនេះ។ ឬជាល្បិចពន្យាពេលឲ្យរឿងនេះស្ងប់លែងមានអ្នកចាប់អារម្មណ៍ ហើយជនបង្កក៏រួចខ្លួន?? រឿងរីដា ជារឿងរបស់ខ្មែរគ្រប់រូប។ បើអាជ្ញាធរមិនអាចចាប់ខ្លួនជនបង្កពិតប្រាកដមកផ្តន្ទាទោសទេ ពលរដ្ឋខ្មែរអស់ជំនឿនឹងប្រពន្ធ័តុលាការហើយ។ សូមបងប្អូនជួយរកយុត្តិធម៌ជូនរីដាផង។ #យុត្តិធម៌សម្រាប់រីដា#JusticeForRida ប្រភព Ren Sokpich

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: