ពិតជាមិនធម្មតា!!! សាត រស្មី លែងខ្វល់ពីសិល្បៈក្រោយភ្ជាប់ពាក្យជាមួយក្មួយប្រុសលោក ព្រាប……

ប្រហែលជាខ្លាចគូដណ្តឹងប្រចណ្ឌហើយ ទើបក្រោយភ្ជាប់ពាក្យជាមួយក្មួយប្រុសតារាចម្រៀង ព្រាប សុវត្ថិ មកស្រីស្អាត សាត រស្មី លែងខ្វាយខ្វល់ពីការងារសិល្បៈ ដោយងាកមកបើកហាងលក់ផលិតផលរក្សាសម្រស់វិញម្តង ។សាត រស្មី ធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាពគួរសម នាងធ្លាប់លេចមុខនៅក្នុងការសម្តែងរឿង និង ចម្រៀងខារ៉ាអូខេជាច្រើន ប៉ុន្តែយ៉ាងណានាងមិនសូវមានស្នាដៃច្រើនទេ ដោយសារនាងប្រឡូកក្នុងសិល្បៈមិនសូវជាប់លាប់ ។

អ្វីដែលកត់សម្គាល់ក្រោយពីសម្រេចចិត្តភ្ជាប់ពាក្យជាមួយប្រុសក្មេង ឆៃដា ពិសិដ្ឋ ដែលជាក្មួយប្រុសរបស់តារាចម្រៀង ព្រាប សុវត្ថិ មក តារាសម្តែងសាច់សខ្ចីរូបនេះហាក់ លែងខ្វល់ពីការអាជីពសិល្បៈដូចមុន ដោយពេលនេះនាងកំពុងងាកមកពង្រឹងអាជីពលក់ផលិតផលរក្សាសម្រស់វិញម្តង ។ទោះបីភ្ជាប់ពាក្យរួចហើយក៏ពិតមែន តែ សាត រស្មី មិនទាន់មានបំណងចង់ចូលរោងការភ្លាមៗនោះទេ ។

គេចាំបានថា សាត រស្មី ធ្លាប់ជាអតីតភរិយារបស់លោក ជា ស្រួច ដែលធ្លាប់ជាកីឡាប្រដាល់មានឈ្មោះបោះសំឡេងម្នាក់ តែក្រោយមកអ្នកទាំងពីរក៏បានលែងលះគ្នាទៅវិញ ។ សាត រស្មី បានងាកមកសាងជីវិតថ្មី និង បានភ្ជាប់ពាក្យជាមួយលោក ឆៃដា ពិសិដ្ឋ ដែលមានវ័យក្មេងជាងច្រើនឆ្នាំ ក្រោយពីពួកគេបានទំនាក់ទំនងស្វែងយល់ចិត្តថ្លើមគ្នាមួយរយៈមក ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: