សោកស្តាយពន់ពេក!!! លោកគ្រូបង្រៀន ឌុំ រីដា បានប្រាប់ថា គិតជាគួរអោយសោកស្តាយណាស់ ដែលត្រូវបាត់បង់និស្សិតឆ្នើម ដោយសារតែ….

ភ្នំពេញ៖ កាលពីនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ ស្ថិតតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ក្នុងករណីគ្រោះថ្នាក់នេះ បណ្តាលឲ្យនិស្សិតស្រីម្នាក់បានស្លាប់បាត់បង់ជីវិត។ បើតាមប្រភពបន្តថា តាមសេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវ២២៨ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាករ៉ែងរ៉ូវើមួយគ្រឿងបាន ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បើកបរតាមផ្លូវ៣១៧ក៏បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឱ្យជនរងគ្រោះប៉ើងបោកផ្ទប់ទៅនឹងរបងផ្ទះវីឡារបស់លោកឧត្តមសេនីយ៍មាស សុភា និងបង់ថ្មសម្រាប់អង្គុយលេង ធ្វើឱ្យបាក់រប៉ាត់រប៉ាយ បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។យ៉ាងណាមិញនាព្រឹកនេះផងដែរ

ប្រភពព័ត៌មានជាច្រើន បញ្ជាក់ថា អត្តសញ្ញាណអ្នកបើកបរឡាន រថយន្ត RANGE ROVER ពាក់ផ្លាកលេខ2AF-7777 បុកនិស្សិតស្រី ឆ្នាំទី៤ ម្នាក់ នោះ គឺ ជាកូនស្រីថៅកែសណ្ឋាគារប្រេមអិចប្រេសអង្គរ នៅខេត្តសៀមរាប ដែលមានឪពុកឈ្មោះយិន ហ្គិច ជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ហើយនារីបង្កហេតុឈ្មោះ យិន ម៉ាណា ។នៅក្នុងនោះផងដែរ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chen Chanratana ដែលត្រូវជាគ្រូបង្រៀនប្អូនស្រី ឌុំ រីដា បានបង្ហោះសារថា “ជារឿងគួរអោយសោកស្តាយបំផុតដែលខ្ញុំបានទទួលដំណឹងដ៏រន្ធត់អំពីការស្លាប់របស់អតីតកូនសិស្សរបស់ខ្ញុំម្នាក់ឈ្មោះ ឌុំ រីដា រៀននៅសាកលវិទ្យាល័យផារ៉ាហ្គនអន្តរជាតិ (អតីតសាកលវិទ្យាល័យហ្សាម៉ាន់)

ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលនេះ (២៦ មីនា ២០១៩)។ រីដា នាងជាសិស្សឆ្នើមជាប់លេខ១ខាងផ្នែកអក្សរសាស្ត្តទូទាំងប្រទេស ហើយចូលរៀននៅផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យដោយជាប់អាហារូបករណ៍១០០%។ នាងរៀននៅឆ្នាំទី៤ នៅសល់តែ៣ខែទៀតត្រូវបញ្ចប់ការសិក្សា។សូមអោយវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភព។ ខ្ញុំក៏សូមអំពាវនាវដល់កងកម្លាំងមានសមត្ថកិច្ចជួយតាមចាប់អ្នកបើកបររថយន្តបង្ក (Range Rover ស្លាកលេខ 2AF-7777) យកមកទទួលខុសត្រូវចំពោះមុខច្បាប់ ដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះផង។ ពិតជាសោកស្តាយពន់ពេកណាស់”។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: