រន្ធត់ចិត្ត!!! ទាស់ពាក្យសំដីជាមួយសង្សារតិចតួច នារីម្នាក់តូចចិត្ត ចង់ ក ក្នុងបន្ទប់ជួល បង្កអោយមានការផ្ញាក់ផ្អើល….

ភ្នំពេញ៖ កាលពីវេលាម៉ោង១១ៈ៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយនារីជាបុគ្គលឹកបំរើការងារខារ៉ាអូខេមា្នក់ មានឈ្មោះ ចាន់ រស្មី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលឹកខារ៉ាអូខេ។ ត្រូវបានបុរសម្នាក់ មានឈ្មោះ លី សុភ័ក្ររិទ្ឋ អាយុ២៩ឆ្នាំ មុខរបរផ្នែកអូឌឺ បានហៅកង់បីជួយដឹកយកមកមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ប៉ុន្តែត្រូវគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់បង់ជីវិតទៅហេីយ បង្កឱ្យមានការភ្ញាក់ផ្អេីលគ្រូពេទ្យមន្ទីរពេទ្យរុស្សុី ហើយបានទូរស័ព្ទប្ដឹងសមត្ថកិច្ចដេីម្បីចុះមកត្រួតពិនិត្យ។បើតាមលោក ផន អូន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌចំការមនបានអោយដឹងថា

មុនពេលកេីតហេតុ មានគ្រូពេទ្យបានទូរស័ព្ទមកប្ដឹងថា មានស្រ្តីម្នាក់ស្លាប់ពេលដឹកមកដល់ពេទ្យ ដោយមានបុរសម្នាក់ ដែលអាះអាងថាជាមិត្តប្រុស រួចក៏ប្រញ៉ាប់ចុះមកមន្ទីរពេទ្យនិងសាកសួរនាំបុរសដែលដឹកកង់បីមកមន្ទីរពេទ្យហេីយក៏ដឹងថា ករណីនេះកេីតហេតុនៅបន្ទប់ជួលសង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក រួចទំនាក់ទំនងទៅអធិការរងទទួលផែនយុត្តិធម៍ខណ្ឌទួលគោក ដេីម្បីអោយជំនាញចុះមកកោសល្យវិច្ឆ័យសព តេីស្រ្តីដែលស្លាប់នេះបណ្ដាលមកពីមូលហេតុអ្វីច្បាស់លាស់។

បុរសខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់ជាមិត្តប្រុសនិងរួមរស់នៅជាមួយគ្នាជិត១ឆ្នាំហេីយ ហេីយមិនដែលមានបញ្ហាអ្វីទេ តែដោយឡែកថ្ងៃទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក៏បានទាស់ពាក្យសំដីគ្នាខ្លាំង ដោយខាងស្រីបាននិយាយនិងចោទថាគាត់មានស្រីថ្មី ហេីយខ្លួនបានប្រកែក តែខាងស្រីនៅតែនិយាយដដែលៗ ហើយខ្លួនក៏បណ្ដោយតាមនិងចុះ ខ្ជិលចង់ឈ្លោះ រួចក៏ខាងស្រីចុះពីលេីគ្រែមកដេកនៅឥដ្ឋការ៉ូវិញ។ រហូតមកដល់ថ្ងៃទី២៦ ក៏ចេញទៅធ្វេីការរៀងខ្លួន តែមិនបានដឹងថា មិត្តស្រីគាត់ចេញទៅធ្វេីការអត់ទេ។ លុះដល់ម៉ោង០៤ៈ០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ចេញពីធ្វើការវិញ បានមកគោះទ្វារបន្ទប់ជួល តែមិត្តស្រីមិនព្រមបេីកទ្វារអោយ ទោះខំទូរស័ព្ទចូលហេីយមិនព្រមលេីក ដោយខ្លាចរំខានដល់អ្នកជិតខាង ក៏ត្រលប់ទៅដេកនៅបន្ទប់ជួលមិត្តភ័ក្រ្ត ដែលធ្វេីការជាមួយគ្នាវិញ រងចាំព្រឹកមកសុំទោសនិងអង្វរនាងតិចទៅ គាត់លេងខឹងហើយ ពីព្រោះទម្លាប់រាល់ដងតែប៉ុណ្ណឹង។តែរហូតមកដល់ម៉ោងជិត១២ថ្ងៃត្រង់ ក៏មកគោះទ្វារបន្ទប់ម្ដង តែនៅតែស្ងាត់ ដោយឃេីញមានផ្ញើររូបថា នាងបានលាបថ្នាំសម្លាប់ខ្លួននិងអារកដៃពីរកន្លែង។ ភ្លាមៗនោះទេីបសំរេចចិត្តបងប្អូនដែលរស់នៅបន្ទប់ជួលក្បែរគ្នាធាក់ទម្លុះទ្វារចូល រួចក៏ឃេីញមិត្តស្រីគាត់បានចងកសម្លាប់ខ្លួននៅចំរឹងបង្អួចដោយប្រេីអាវចងក តែដោយមិនអស់ចិត្ត ក៍នាំគ្នាស្រាយលេីកដាក់មកផ្ទាល់ឥដ្ឋការ៉ូ និងប្រញាប់ហៅកង់បីដឹកយកទៅមន្ទីរពេទ្យរុស្សុី ដេីម្បីសង្រ្គោះអាយុវជីវិត តែអកុសលគ្រូពេទ្យបានប្រាប់ថា ដាច់ខ្យល់ស្លាប់មិនដឹងពេលណាទេ ក្រោយមកក៏សមត្ថកិច្ចចុះមកធ្វេីកំណត់ហេតុតែម្ដង។

សមត្ថកិច្ចការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ បានសហការជាមួយនិងអាជ្ញាធរខណ្ឌទួលគោក មកត្រួតពិនិត្យសពជនរងគ្រោះ ក្រោយមកក៏បានមេីលសពនិងមានស្នាមនៅកហេីយក្រៅពីនេះគ្មានអ្វីសម្គាល់ទេ រួចក៍ចុះទៅបន្ទប់ជួលរបស់ជនរងគ្រោះជាកន្លែងកេីតហេតុ ក៏មិនឃេីញមានអ្វីនោះទេ។ ការសន្និដ្ឋានជាករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយយកអាវចងនឹងចំរឹងបង្អួច។ សពត្រូវបាននគរបាលប្រគល់អោយបងស្រីបង្កេីតសពឈ្មោះ ចាន់ ស្រីលក្ខ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: