ស៊ែរបន្តម្នាក់មួយផងណា!!! បងស្រីម្នាក់បានពិនិត្យមើលពាក្យស្នើសុំមេធាវី សម្តេចតេជោរបស់ម្តាយជនរងគ្រោះនេះគឺក្នុងកំរិតការទាមទារសំណងរដ្ធប្បវេណីតែប៉ុណ្ណោះប៉ុន្តែសង្ឃឹមថា…

ភ្នំពេញ៖ ក្រោយពីប្អូនស្រី ឌុំ រីដា បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយរថយន្ដម៉ាក Rang Rover ដែលអ្នកបើកបរគឺជាកូនស្រី លោក យិន ហ្គិន មានឈ្មោះ យិន ម៉ាណារួចមក ពេលនេះម្ដាយរបស់នារីជាជនរងគ្រោះមានឈ្មោះ ផាត់ ពៅ បានដាក់ពាក្យស្នើសុំមេធាវី ស្ម័គ្រចិត្ដពីសម្ដេចតេជោ សែន ដែលនៅក្នុងខ្លឹមសារការស្នើសុំនេះ មានខ្លឹមសារថា៖“នាងខ្ញុំឈ្មោះ ផាត់ ពៅ ជនជាតិខ្មែរ អាយុ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិកំពង់ ដំរី ឃុំព្រែកតាមាត់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ត្រូវជាម្ដាយបង្កើតរបស់សពឈ្មោះ ឌុំ រីដា ភេទស្រីអាយុ២៣ឆ្នាំ។

សូមគោរពជូន ក្រុមមេធាវីស្ន័គ្រចិត្ដសម្ដេចតេជោសែន។ កម្មវត្ថុ ស្នើសុំមេធាវីក្រុមមេធាវីស័្មគ្រចិត្ដសម្ដេចតេជោសែនតបតាមកម្មវត្ថុខាងលើ នាងខ្ញុំស្នើសុំពឹងពាក់ ក្រុមធាវីស័្មគ្រចិត្ដ សម្ដេចតេជោសែន នៅរាជធានីភ្នំពេញ ដើម្បីធ្វើជាមេធាវីការពារសិទ្ធិ និងតំណាងស្របច្បាប់ក្នុងការទាមទារសំណង ឲ្យនាងខ្ញុំនៅក្នុងសំណុំរឿងករណីកើតហេតុ គ្រោះថ្នាក់ចរាចរណ៏កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១រសៀលនៅចំណុចកើតហេតុសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្កដោយរថយន្ដ Rang Rover ពាក់ស្លាកលេខ 2AF-7777 នៅគ្រប់ដំណាក់កាលរបស់សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ និងគ្រប់សាលាជំរះក្ដី ចាប់ពីថ្ងៃផ្ដិតមេដៃស្ដាំនេះតទៅ។”

ទទឹមនឹងនេះដែរ មានបងស្រីម្នាក់ ដែលគាត់មានគេហទំព័រ ហ្វេសប៊ុក ឈ្មោះ Mada HP គាត់បានលើកឡើងថា៖” នាងខ្ញុំបានពិនិត្យមើលពាក្យស្នើសុំមេធាវី សម្តេចតេជោរបស់ម្តាយជនរងគ្រោះនេះគឺក្នុងកំរិតការទាមទារសំណងរដ្ឋប្បវេណីប៉ុណ្ណោះ ប៉ុន្តែសង្ឃឹមថា នគរបាលយុត្តិធម៌នឹងកសាងសំណុំរឿងព្រហ្មទណ្ឌនេះទៅព្រះរាជអាជ្ញា(បណ្តឹងអាជ្ញា)ដើម្បីធ្វើការចោទប្រកាន់ជនបង្កអោយខាងតែបានដើម្បីអោយវិញ្ញាណក្ខន្ធសពបានទទួលយុត្តិធម៌ ។ ជួយគ្នា កនយើង មិនអាចឲវា រំដោះកូន វាបានឡើយ នាងខ្ញុំសុំកំលាំងមហាជនជួយ”៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: