មិនគួរអោយជឿសោះថា ស្រីស្អាតជើងខ្លាំងប្រណាំងឡាន បុកគេស្លាប់នោះមានជំងឺម្យ៉ាងពេលឃើញប៉ូលីស….

ភ្នំពេញ៖ គួររំលឹកឡើងវិញបន្តិច កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ហើយទៅបុកនារីរងគ្រោះជានិស្សិតនៅសាលា«ផារ៉ាហ្គន» ខណៈនាងកំពុងបើកម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើងដូចសំឡី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ករណីនេះ ត្រូវគេបានទម្លាយតាមរយៈវីដេអូសុវត្ថិភាពមួយនៅក្បែរកន្លែងកើតហេតុ ដែលមើលទៅកើតឡើងយ៉ាងរន្ធត់ នាំឲ្យម្នាក់ៗប្រកាសថ្កោលទោស ខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចតាមចាប់ជនបង្កឲ្យបាន។នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវឪពុកម្តាយរបស់នាងបានប្រាប់ថា ជាសិស្សពូកែទូទាំងប្រទេស ម្នាក់ខាងអក្សរសាស្ត្រខ្មែរ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន» តែម្តង។

នៅថ្ងៃទី២៩ ខែមីនា ស្អែកនេះ លោក យិន ង្គិច នឹងនាំកូនស្រី ឈ្មោះ យិន ម៉ាណា អាយុ១៧ឆ្នាំ ដែលជាជនបង្កហេតុ និងជាអ្នកបើកបររថយន្តស៊េរីទំនើប Rang Rover នោះទៅចូលឆ្លើយបំភ្លឺ នៅស្នងការនគរបាលរាជធានីភ្នំពេញ តាមការកំណត់ផងដែរ ហើយលោក យិន ង្គិច បានរបញ្ជាក់បន្ថែមថា កូនស្រីរបស់លោកឈ្មោះ យិន ម៉ាណា ពេលនេះកំពុងមានជំងឺស្លុតផ្នែកផ្លូវដង្ហើម ឲ្យតែឃើញប៉ូលិស នឹងសន្លប់។ ដូច្នេះលោកត្រូវការពេលវេលា ដើម្បីលួងកូន មុននឹងជួបប៉ូលិស ឆ្លើយបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: