ពិតជារន្ធត់ណាស់!!! កំពុងតែ LIVE វីដេអូផឹកសុីបុណ្យឡើងអ្នកតា ស្រាប់តែបុរសជើងខ្លាំងម្នាក់រូបនេះបានបើកឡានចូលបុកកន្លែងផឹកណឹងតែម្តងព្រោះខឹងគេមិនហៅផឹក(មានវីដេអូ)

ភ្នំពេញ៖កាលពីវេលាម៉ោង ១១និង ៤៥នាទី ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានរថយន្តឡិចស៊ីសមួយគ្រឿង បានបើកបុកមនុស្សជាច្រើននាក់ ខណៈដែលប្រជាពលរដ្ឋកំពុងរៀបចំពិធីបុណ្យអ្នកតា។ជនបង្កមានឈ្មោះ ទីម គីមទិចភេទប្រុស ដែលបានបើករថយន្តខាងលើបុករះបណ្តាលឲ្យមនុស្ស២បាត់បង់ជីវិត របួសធ្ងន់ម្នាក់ និងស្រាល៥នាក់។

ជនបង្កត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕តាមរយៈវីដេអូរបស់ជនរងគ្រោះម្នាក់ ដែលបានថត selfie បានបង្ហាញថា ក្រុមជនរងគ្រោះកំពុងតែផឹកស៊ី និងរាំលេងយ៉ាងសប្បាយនៅលើផ្លូវឌឿងហែម ដើម្បីចូលរួមពិធីបុណ្យឡើងអ្នកតា ដែលពួកគាត់នៅតំបន់នោះទម្លាប់ធ្វើរាល់ឆ្នាំ ប៉ុន្តែកំពុងថត selfie និងលើកស្របៀរផឹកនោះ ក៏ត្រូវរថយន្តបង្កបើកមកបុករះតែម្តង (សូមទស្សនាវីដេអូខាងក្រោមនេះ )

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: