មិនគួរអោយជឿ!!! ក្មេងអាយុមួយខួប ដើរវង្វេងផ្លូវចូលព្រៃបាត់ខ្លួប៥ថ្ងៃ ពេលរកឃើញនៅមានជិវិត តែមានរបស់ម្យ៉ាងជាប់តាមខ្លួន

ប្រទេសចិន៖ ក្មេងជនជាតិចិនទើបចេះដើរតេះតះម្នាក់ អាយុជាង១ខួប បានដើរវង្វេងចូលព្រៃអស់រយៈពេលច្រើនថ្ងៃក្រោយផ្ទះនៅតំបន់ក្វាងស៊ី កាលប៉ុន្មានថ្ងៃកន្លងទៅនេះ ហើយក៏ត្រូវបានគេរកឃើញក្នុងស្ថានភាពគួរឲ្យសង្វេគខ្លោចចិត្ត តែនៅមានជីវិត។ក្មេងស្រីរងគ្រោះមានឈ្មោះ Xiaojiao អាយុទើប ១ខួប ៨ខែ ត្រូវបានឪពុកឈ្មោះ Chen Qingran រាយការណ៍ទៅអាជ្ញាធរបន្ទាប់ពីដើរស្វែងរកខ្លួនឯងមិនឃើញរយៈពេលមួយថ្ងៃដំបូង។ ទាំងអាជ្ញាធរ និងអ្នកភូមិប្រមាណជាង ៧០០នាក់បានចេញប្រតិបត្តិការរុករកទាំងថ្ងៃទាំងយប់រយៈពេល ៥ថ្ងៃ។ ពួកគេបានដាក់គោលដៅស្វែងរកពីផ្ទះក្មេងចម្ងាយ ២,៥គីឡូម៉ែត្រជុំវិញ រហូតទីបំផុតរកឃើញដោយសារអ្នកភូមិម្នាក់។

ក្នុងបេសកកម្មតាមរក ប៉ូលិសបានប្រើសុនខហិតក្លិន និងកូនយន្តហោះដ្រូនច្រើនគ្រឿង។ ការស្វែងរកធ្វើនៅតាមគ្រប់ច្រកល្ហក់ក្នុងភូមិដូចជា លើផ្ទះក្រោមផ្ទះ តាមពាងទឹក ស្រះទឹក ហើយមេឃធ្លាក់ភ្លៀងបានធ្វើឲ្យការរុករកកាន់តែពិបាកទ្វេឡើង។ ប្រតិបត្តិការបន្តរហូតដល់ថ្ងៃចុងក្រោយ ក៏មានសញ្ញាគួរឲ្យកត់សម្គាល់មួយ គឺអ្នកភូមិបានឮសម្លេងក្មេងយំខ្សាវៗល្វើយៗចេញពីទួលមួយក្នុងព្រៃ។ ក្រោយមកប៉ូលិស រួមទាំងឪពុកក្មេងក៏ប្រញាប់ទៅមើលក៏ឃើញក្មេងស្រីដួលផ្កាប់មុខលើស្មៅដើរលែងរួចទៅហើយ តែទាញនាងមកមើល ដឹងថានាងនៅមានជីវិតនៅឡើយ។កុមារីរងគ្រោះត្រូវបានគេប្រទះឃើញដេកដួលនៅក្បែរគុម្ពោតព្រៃជិតប្រឡាយទឹកតូចមួយក្នុងសភាពទន់ដៃទន់ជើងហេវហត់អស់កម្លាំងខ្លាំង។ Xiaojiao ជាកូនស្រីក្មេងជាងគេក្នុងគ្រួសារ ត្រូវគេផ្ដល់ដំណឹងមកថា មុនបាត់ខ្លួននាងបានកំពុងលេងជាមួយបងប្រុសអាយុ ៦ឆ្នាំម្នាក់ និងបងស្រីអាយុ ៤ឆ្នាំម្នាក់ក្នុងផ្ទះពួកគេ ប៉ុន្តែក្រោយមកបានដើរវង្វេងចូលព្រៃតែម្នាក់ឯងគ្មាននរណាម្នាក់ដឹង។

នៅពេលកុមារីត្រូវគេរកឃើញ នាងមានអាការៈខ្សោះជាតិទឹកធ្ងន់ធ្ងរស្លេកមុខស្លេកមាត់គួរឲ្យអាណិតមែនទែន ព្រោះក្នុងអំឡុងពេលបាត់ខ្លួន ៨៨ម៉ោងនេះនាងមិនញ៉ាំអាហារអ្វីទាំងអស់។ រឿងមួយទៀតដែលធ្វើឲ្យគេកាន់តែខ្លោចចិត្ត គឺលើរាងកាយតាមដៃជើងមុខដែលមិនមានសំលៀកបំពាក់ការពារនោះ ត្រូវសត្វល្អិតខាំទិញរហូតមានស្នាមកន្ទួលក្រហមជាំលើស្បែកគួរសង្វេគខ្លាំងណាស់។ក្រោយពេលរកឃើញ ក្រុមសង្គ្រោះបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យនៅក្បែរនោះយ៉ាងប្រញាប់ប្រញាល់បំផុត។ គ្រូពេទ្យទទួលខុសត្រូវលើអាការៈរបស់ក្មេងតូចបានបញ្ជាក់ថា នេះជាអព្ភូតហេតុអស្ចារ្យមួយដែលនាង អាចនៅរស់បាន។ ហើយលោកបានសន្និដ្ឋានថា នាងតូចប្រហែលជាអាចរស់ដោយសារផឹកតំណក់ទឹកភ្លៀង ខណៈពេលនាងដេកដួលលើដី៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: