ស្ទើរដាច់ផ្ងារ!!! សុភ័ក្រ កុសម៉ា បានទម្លាយរូបភាពរបស់ខ្លួនជាច្រើនសន្លឹកកាលពីនៅក្មេង ដោយមានសារអមជាមួយគួរអោយអស់សំណើច…

ភ្នំពេញ៖ កញ្ញា សុភក្រ័ កុសុម៉ា គឺជាពិធីការិនីមួយរូបដ៏មានប្រជាប្រិយ ដែលតែងតែធ្វើឲ្យមហាជនជាច្រើន ជាពិសេស ពុកម៉ែ បងប្អូន ទទួលបាននូវភាពរីករាយជាខ្លាំងតាមរយៈសម្ដីវោហារស័ព្ទមិនចេះរីងស្ងួត និងចាក់ទឹកមិនលិច ដោយមានអមជាមួយនឹងភាពក្រមុិចក្រមើម យ៉ាងបុិនប្រសប់ ទេីបធ្វេីឲ្យនាង ទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំង។មួយវិញទៀតនោះ កញ្ញា សុភក្រ័ កុសុម៉ា

ក៏មានសមត្ថភាពអាចច្រៀងចម្រៀងបានយ៉ាងពិរោះទៀតផង ដែលនេះគឺជាទេពកោសល្យមួយរបស់តារាស្រីរូបនេះ ពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់។ ដោយឡែក ថ្មីៗនេះ ស្រាប់តែតារាស្រីរូបនេះ បានធ្វេីការទម្លាយនូវរូបភាពរបស់ខ្លួនកាលពីនៅក្មេង ដែលពិតជាស្រស់ស្អាតខ្លាំងណាស់។ក្នុងនោះដែរ កញ្ញា សុភក្រ័ កុសុម៉ា ក៏បានមានការរៀបរាប់ អមជាមួយរូបភាពទាំងនេះថា៖ “កាលជំនាន់ហ្នឹង ប្រាប់ជាងដែរ តែគាត់ថា អត់អីទេសុីករហើយ

ដល់ពេលរូបចេញមក ឈឺចាប់ គាត់ផាត់ដូចអត់មើល សាច់ឯង Saprina Bo Bo Ah Da Norng NyZa អ្នកណាគេចឹងដែរ ឆាប់ផ្ញើររូបមក?”។បេីមេីលតាមស្ទាយរៀបចំខ្លួនរបស់កញ្ញា សុភក្រ័ កុសុម៉ា កាលពីនៅក្មេងនោះ នាងពិតជាមានការរៀបចំខ្លួនគួរឲ្យស្រលាញ់ណាស់ ថែមទាំងមានរាងស្វែលទៀតផង មិនចាញ់តារាល្បីក្នុងវិថីសិល្បៈនោះទេ។ ដេីម្បីជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តរីករាយទស្សនានូវរូបភាពទាំងនេះដូចតទៅ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: