មិនធម្មតា!!! ឆ្កែមួយក្បាលនេះចេះអីក៍ចេះយ៉ាងនេះ ធ្វើជាអ្នកនាំផ្លូវភ្ញៀវឡើងទស្សនាប្រាសាទព្រះវិហារបាន

មិនធម្មតា!!! ឆ្កែមួយក្បាលនេះចេះអីក៍ចេះយ៉ាងនេះ ធ្វើជាអ្នកនាំផ្លូវភ្ញៀវឡើងទស្សនាប្រាសាទព្រះវិហារបាន

សត្វឆ្កែមួយក្បាលនេះ ត្រូវបានគេចាត់ទុកថា ជាសត្វឆ្កែដ៏ឆ្លាតមួយក្បាល ហើយអ្នកដែលទៅលេងតំបន់ប្រាសាទព្រះវិហារមួយចំនួនបានស្គាល់វាយ៉ាងច្បាស់ ដែលវាអាចជូនដំណើរ ឬ នាំផ្លូវភ្ញៀវឡើងទៅទស្សនា តំបន់ប្រាសាទព្រះវិហារដើម្បីដោះដូរជាមួយចំណីបន្តិចបន្តួច ។

បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ So Lida បានបង្ហោះរូបភាពជាមួយការសរសេរសារថា «អ្នកដែលទៅលេងប្រាសាទព្រះវិហារប្រហែលជាស្គាល់វាច្រើន ឆ្កែមួយក្បាលនេះចេះណាស់ចេះជូននាំផ្លូវឡើងទៅប្រាសាទព្រះវិហារ ជាមួយការដោះដូរនំ ចំណីមកវិញ វាពិតជាស្លូតណាស់គួរឱ្យស្រលាញ់ ហើយក៏គួរឱ្យអាណិត ដែលមិនដឹងថា ម្ចាស់មួយណា ឬ ក៏ឆ្កែអនាថាទេ ឆ្លាតណាស់ប្រុសខ្មៅ »៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: