មកពីវាតែម្នាក់គត់!!! ពូមីងខ្ញុំត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលនេះក្មួយខ្ញុំក៍ត្រូវស្លាប់ម្នាក់ទៀតដោយសារតែ……

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំពី២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយ ដែលបង្កឡើងដោយបុរសម្នាក់ បានបើករថយន្ដ Lexus RX300 បុករះចូលក្នុងកម្មពិធីបុណ្យអ្នកតាមួយ ក្នុងខណ្ឌទួលគោក បណ្ដាលឲ្យមានមនុស្សចំនួន២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង និងរបួសក្មេងចាស់ជាច្រើនអ្នកទៀត។ ក្នុងហេតុការណ៏នេះដែរ បានធ្វើឲ្យមហាជនជាច្រើន មានការតក់ស្លុតចិត្តយ៉ាងខ្លាំង ព្រោះថាផ្លូវនោះមិនមែនជាផ្លូវជាតិទេ ហេតុអ្វីបានជាតៃកុងឡាននោះ បើកបុកសម្លាប់មនុស្សសាហាវបែបនេះ។ស្រាប់តែថ្មីៗនេះ មានគណនីហ្វេសបុករបស់ ខ្លាចាស់ បាកចង្កូម បានបង្ហោះសារខ្លី

ដោយសរសេររៀបរាបទាំងទឹកភ្នែកថា កំហុសមកពីរអាចោរតៃហោងនឹងម្នាក់គត់សោកនាដកម្មដ៏រន្ធត់រថយន្ត Lexus RX300 បុករះកាលពីម្សិលមិញស្លាប់ភ្លាមៗ២នាក់ នៅកន្លែងកេីតហេតុ….! នឹងសង្គ្រោះបន្ទាន់ធ្ងន់ស្រាលជាច្រេីននាក់! ! ! ឥលូវក្មួយស្រីរបស់ខ្ញុំបានបាត់បង់ជីវិតម្នាក់ទៀតហេីយ ដោយសារតែរបួសធ្ងន់ធ្ងរពេក…!ញុំបាទត្រូវជាចៅ ត្រូវជាក្មួយនិង ត្រូវជាអ៊ុំរបស់សពយេីងខ្ញុំមានអារម្មណ៍ក្ដុកក្តួលនឹងសោកស្ដាយជាពន់ពេកយ៉ាងក្រៃលែងចំពោះហេតុការណ៍ម្សិលមិញនេះ….អ៊ុំសូមជបួងសួងនឹងប្រាថ្នាជាតិក្រោយអោយក្មួយកេីតមកកុំអោយអភព្វដូចជាតិនេះទៀតអី….. ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: