ពិតជាមិនធម្មតាមែន!!! លោកយាយកម្ពុជាអាយុក្បែរ ៧០ ឆ្នាំ ទើបទទួលសញ្ញាប័ត្រថ្មីៗ ហើយចេះជំនាញជាច្រើនដូចជា….

ថ្មីៗនេះមានរឿងគួរអោយសរសើរ និងចាប់អារម្មណ៍ ដោយមានលោកយាយម្នាក់ឈ្មោះ ថានី ដែលមានអាយុ៦៩ឆ្នាំ ដោយលោកយាយទើបតែបញ្ចប់វគ្គសិក្សាអក្ខរកម្មនៅអង្គការ Cambodian Children’Fun របស់លោក Scott Neeson។ លោកយាយទើបតែទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា ក្រោយពីបានសិក្សាវគ្គនេះចំនួន៦ខែ ក្រោមអធិបតី របស់សម្ដេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី ជាអ្នកប្រគល់ឲផ្ទាល់តែម្តង។

គួរបញ្ជាក់ថា ក្រៅពីអក្ខរកម្ម លោកយាយនៅមានជំនាញ កាត់សក់ និងថតរូបថែមទៀតផង។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍គឺ ក្នុងកម្មវិធីនោះ លោកយាយមានតួនាទីជាអ្នកថតរូបក្នុងកម្មវិធីទាំងមូលតែម្តង។ គួរបញ្ជាក់ថា លោកយាយមានកូន២នាក ហើយស្វាមីលោកយាយបានទទួលមរណៈភាពហើយ ហើយស្រុកកំណើតនៅ ខេត្តព្រៃវែង៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: