ស៊ែរម្នាក់មួយកុំដាច់ចិត្តអូសរំលងអី!!! អតីតម្ចាស់ខ្សែក្រវ៉ាតវៃក្នុងទ្រុងកីឡាករ យស់ សំអាល់ កើតជំងឺមហារីក….

ស៊ែរម្នាក់មួយកុំដាច់ចិត្តអូសរំលងអី!!! អតីតម្ចាស់ខ្សែក្រវ៉ាតវៃក្នុងទ្រុងកីឡាករ យស់ សំអាល់ កើតជំងឺមហារីក….យោងតាមប្រភពហ្វេសប៊ុក Rus Kimsieng កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះបានបង្ហោះសារអំពាវនាវសុំជំនួយពីសប្បុរសជនដើម្បីជួយព្យាបាលជម្ងឺកីឡាករ យស់ សំអាល់ អតីតម្ចាស់ខ្សែក្រវ៉ាតវ៉ៃក្នុងទ្រុងដែលកើតជម្ងឺមហារីកក្រលៀនធ្ងន់ធ្ងរ។

ម្ចាស់ហ្វេសប៊ុកខាងលើបានរៀបរាប់ថា៖ សូមshare អតីតម្ចាស់ខ្សែក្រវ៉ាតវ៉ៃក្នុងទ្រុង (យស់ សំអាល់)បានកើតជំងឺមហារីកក្រលៀនធ្ងន់ធ្ងរ នៅពេលនេះក្រុមគ្រួសារបស់គាត់មិនមានលទ្ធភាពមើលជំងឺបន្តរទៀតទេសូមបងប្អូនសប្បុរជនមេត្តាជួយឧបត្ថម្ភដល់គាត់ដើម្បីមានឪកាសព្យាបាលជំងឺបន្តទៀតផង។ប្អូនមានទីលំនៅក្នុងភូមិសាម៉រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វារៀង ។ប្រសិនបើមានបងប្អូនអាណិតអាសូរដល់កីឡាករដ៏កំសត់នេះអាចទំទាក់ទងតាមរយះទូរសព្ទ័លេខ៖ 077 898090, 098 898090 ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: