ស្រស់ស្អាតណាស់!!! កូនថៃកាត់ ឥណ្ឌា កញ្ញា Savika Pinky ឆ្នាំនេះចូលវ័យ ៣២ឆ្នាំ សម្រស់នៅតែ….(មានរូបភាពជាច្រើន)

ថៃ៖ តារាសម្តែងស្រីថៃដ៏មានប្រជាប្រិយភាព នាង Savika Pinky នៅតែទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ទោះបីជានាងទើបតែវិលចូលសិល្បៈវិញ ទើបរយៈពេលជាង១ឆ្នាំ ក្រោយបានស្ងាត់មុខអស់ពេលជាយូរ។យ៉ាងណាមិញ ធ្មេកបើកៗបច្ចុប្បន្នតារាស្រីថៃកូនកាត់ឥណ្ឌារូបនេះ ក៏មានវ័យ៣២ឆ្នាំហើយ ក៏ប៉ុន្តែបើងាកទៅមើលរូបសម្រស់របស់នាងវិញ ឃើញថាកាន់តែស្អាតខ្លាំងឡើងគួរឲ្យកត់សម្គាល់ មុខមាត់ក៏ដូចជារូបរាង ហាក់ដូចជាមិនប្រែជាចាស់សោះឡើយ។

ជាក់ស្តែងរូបភាពជាច្រើនសន្លឹករបស់ មេម៉ាយចាយរាងរូបនេះ បានលេចឡើងកាលពីពេលថ្មីនេះ ដែលមានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងការភ្ជាប់នូវពាក្យសរសើរទៅកាន់រូបនេះគ្រប់គ្នា ដែលវ័យច្រើនហើយនៅតែស្អាត មិនចាញ់ក្មេងៗប៉ុន្មានទេ។ស្របពេលជាមួយគ្នានេះដែរ មហាជនជាច្រើនពិតពេញចិត្ត និងស្រលាញ់ចំពោះការតែងខ្លួន មុខមាត់ដ៏ស្រស់ស្អាតរបស់នាង នៅក្នុងវ័យ៣២ឆ្នាំនេះគ្រប់គ្នា ដោយពិតជាពូកែថែរក្សាសម្រស់មិនធម្មតា៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: