ពិតជាកក្រើក!!!កំពូលកីឡាករ ប្រដាល់ ប៊ូ ខៅ (BUA KHAO) បានឡើងឋានៈជា អនុសេនីយ៍ទី២ ហើយក៍នឹងត្រៀមឡើងវៃជាមួយ MUAY THAI នៅថ្ងៃទី…..

ថៃ៖ កាលពីពេលថ្មីៗនេះ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ បើយោងតាមរយៈ ហ្វាស្សាណាណាន់ហាម បានប្រាប់អោយដឹងថា ស្ដេចប្រដាល់ថៃ ដែលមានឈ្មោះថា Buakao Bancha ដែលគ្រប់គ្នា ទទួលស្គាល់ពីថ្វីដៃក្នុងការប្រកួតនោះ ពេលនេះ លោកត្រូវបានតែងតាំង និងឡើងឋានៈ ជាអនុសេនីយ៍ទី២។ជាមួយគ្នាក្នុងពេលនេះដែរ លោក Buakao Bancha ត្រូវបានគេស្គាល់ថា គឺជាមេបញ្ជាការនៃអ្នកប្រដាល់របស់កងទ័ពថៃ។ លោកឧត្តមសេនីយ៍ Apirat Kongsomphong មេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រទេសថៃ បានឡើងបំពាក់ ឋានៈជាអនុសេនីយ៍ទី២ ជូនទៅដល់ លោក Sombat Bancha ឬហៅថា Buakao។

Sombat Bancha ឬហៅថា Buakao ជាអ្នកប្រដាល់ដ៏ល្បីល្បាញមួយរូបនេះ ត្រូវបានរដ្ឋាភិបាល ប្រគល់ភារកិច្ចឱ្យធ្វើ ជាអនុសេនីយ៍ទី 2 ដែលស្ថិតក្រោមបញ្ជាការដ្ឋានការពារដែនដី (Ngo)។ ជាមួយនឹងការអបអរសាទរ និងបានតែងតែ ឋានៈរួចមក លោកអនុសេនីយ៍ទី២ Buakao Bancha និងជាកីឡាករប្រដាល់ ដ៏ល្បីមួយនេះ និងធ្វើការរប្រកួតជាមួយនិង កីឡាករប្រដាល់ លំដាប់ថ្នាក់ពិភពលោក Muay Thai ដែលការប្រកួតមួយនេះ និងត្រូវធ្វើឡើង ជាផ្លូវការនៅឯប្រទេសថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៩ នាពេលឆាប់ៗ ខាងមុខនេះ។ ការប្រកួតនេះពិតជាធ្វើអោយកក្រើត នៅសង្វៀនប្រទេសថៃទៀត ហើយ សូមចូលរួមទស្សនាទាំងអស់គ្នាដោយមេត្រីភាព។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: