លោក វីល្លាម លើកឡើងថាចាក់ដីលុបដៃទន្លេទាំងមូល មិនមែនលុបក្នុង មុង ឯណា គឺ លុបនៅសាធារណៈ តើអាជ្ញាធរ…..

ភ្នំពេញ៖ នៅមុននេះបន្តិច ឯកឧត្ដម វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយលោកបានលើកឡើងថា៖ បឹងបួរទន្លេសមុទ្រព្រៃភ្នំធនធានរ៉ែជាសម្បត្តិរបស់រដ្ឋ ចុះច្រាំងដៃទន្លេនេះជារបស់ឯកជនឬរបស់រដ្ឋ ? ហេីយការលុបនេះមានច្បាប់អនុញ្ញាតិទេ ?បេីមានច្បាប់ អនុញ្ញាត្តិតេីច្បាប់ឈរលេីគោលការណ៍អ្វីជាចាំបាច់ ទេីបអោយលុបដៃទន្លេបែបនេះ

បេីមិនមានច្បាប់អនុញ្ញាតិតេីអាជ្ញាធរបានដឹងលឺឬទេ ពីការលុបនេះ ? ព្រោះមិនមែនចាក់ដីលុបក្នុងមុង បិទទ្វាបន្ទប់ទេ គឺលុបនៅទីសាធារណៈ

បេីខុសច្បាប់ហេីយអាចអូសក អ្នកលុបនេះមកដាក់ ទោសបានទេ ?

មានសញ្ញា ? នៅលេីក្បាលច្រេីនណាស់ សង្ឃឹម អាជ្ញាធរក្រុងភ្នំពេញមេត្តាបំភ្លឺដោយអនុគ្រោះផង

ថ្ងៃនេះលុបកន្លែងនេះបាន ខ្ញុំខ្លាចថ្ងៃក្រោយលុប ទន្លេមុខវាំងទៀតតេីបានកន្លែងណាធ្វេីបុណ្យអុំទូក ?”។យ៉ាងណាមិញ ចំពោះរឿងមួយនេះ ក៏មានមហាជនជាច្រើន ចង់ដឹងថា តើអ្នកមានអំណាចណាម្នាក់ ដែលហ៊ានមកលុបដី ចាក់ទន្លេមុខបួន ដោយគ្មានខ្លាចញញើតអាជ្ញាធរ អីបន្តិចសោះ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: