សង្ឃឹមអីទៀត!!! គេសម្លាប់ប្អូនស្រីខ្ញុំទទេៗ ហើយគ្មានអ្នកណាអើពើសោះ តែរឿងឡាន ៧៧៧៧ បើកបុកនិស្សិតដោយអចេតនាវិញចាប់ភ្លាមៗ នេះដោយសារអ្វី….

ពិតជារន្ធត់ណាស់ ករណីឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ បង្កឲ្យនារីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានជនល្មើសកាប់ ស្លាប់យ៉ាងអាណោចអាធ័ម ។ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sincere Heart ដែលត្រូវជាបងស្រីរបស់សពជនរងគ្រោះ បានធ្វើការបញ្ជាក់ ដោយមានការលេីកឡេីងយ៉ាងដូច្នេះថា ៖«តើអោយសង្ឃឹមអ្វីទៅ??? បើគេសម្លាប់ប្អូនខ្ញុំចោលទទេៗ ហើយគ្មាននរណា អើពើសោះ។ តែរឿងឡាន 7777បើកបុកនិស្សិត ដោយអចេតនាវិញ ចាប់បានភ្លាមៗ នេះក៏ដោយសារតែ សម្ដេចស្រែកថា ត្រូវតែចាប់អ្នកបើកឡាននោះអោយបាន ហើយក៏ចាប់បានភ្លាម។ ឯរឿងករណីឃាតកម្ម រៀបគំរោងសម្លាប់មនុស្សប៉ុណ្ណាណីគ្មានអ្នកអើពើរសោះ

តើអោយពួកខ្ញុំ សង្ឃឹមទៅលើច្បាប់ម៉េចទៀតលូវហ្នឹង?បើនៅតែបែបនេះ ច្បាស់ជាខាងជនល្មើស បានចិត្ត រីឯខាងជនរងគ្រោះឈឺចាប់ រហូយដល់ស្លាប់ ដោយសារតែគ្មាន ការអើពើរពីរមន្រ្តី ដែលមានជំនាញ ខាងហ្នឹងខ្វល់សោះ។ សូមសម្ដេចពុក ជួយរកយុត្តិធម៌ អោយកូនចៅផង នាងខ្ញុំមានតែម្រៀមដៃ១០ សុំក្រាបសំពះ គោរពដល់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែននិងលោកជំទាវ ប៊ុន រ៉ានី សុំអោយលោកទាំងពីរជួយ ពន្លឿនគេកាប់សម្លាប់ប្អូនស្រីខ្ញុំផង។ រឿងហ្នឹងកើតហេតុ តាំងតែពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ មកម្ល៉េះ មកទល់ហ្នឹងពេលនេះ ជិតមួយឆ្នាំហើយ ខ្វះតែប៉ុន្មានថ្ងៃទៀតទេ។ ចឹងសូមបងប្អូនទាំងអស់គ្នា ជួយស៊ែរអោយខ្ញុំ យកតែបុណ្យផងចុះណាបងៗអូនៗ»។

ជាមួយគ្នានេះដែរ ម្ចាស់គណនីហ្វេសបុកខាងលេី ដែលត្រូវជាបងស្រីសពនារីរងគ្រោះ បានបន្ថែមទៀតថា ៖«ជិតមួយឆ្នាំហើយ ទៅបាត់ស្ងាត់ឈឹង នឹកវា ឡើងជិតឆ្គួតហើយ ពេលឃើញក្មេងៗ ប្អូនៗ ទៅលេង មហាសង្ក្រាន្ត នៅវិទ្យាល័យកំពង់ភ្នំ រំជួលចិត្តណាស់ ប្រាប់ត្រង់ហើយឈឺចាប់បំផុត។តែគ្មាននរណាដឹងឡើយ ថាខ្ញុំឈឺកំរិតណានោះ រងចាំថ្ងៃមួយមកដល់ តែប្អូនស្រីខ្ញុំ លែងបានមកអោយពួកខ្ញុំ ឃើញហើយ សល់តែការឈឺចាប់ ហើយហ្នឹងរូបថត តែប៉ុណ្ណោះ ហើយខ្ញុំមានតែបុណ្យព្រះសំពះទេវតា សូមអោយឆាប់ចាប់បានអាឃាតករ បានក្នុងឆ្នាំថ្មីនេះផង សាធុសាធុសាធុ។បើទេវាតាពិតជាមានភ្នែកមែននោះ កុំអោយវារួចផុតពីកម្មពារ ដែលវាបានសាងដាក់ប្អូនស្រីខ្ញុំ មិនថាអ្នកណាក៏ដោយ អោយតែនៅក្នុងគ្រួសារវា សុំអោយវាវេទនា ជាងប្អូនខ្ញុំរាប់រយលានដង។ ខ្ញុំជឿថាទេវតានឹងបើកភ្នែក ទាញក្បាលអាតិរិច្ឆាននោះ មកអោយបានវិញមិនខាន (សល់តែការឈឺចាប់)»។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: